ក្មេងប្រុសអាយុ ៥ឆ្នាំម្នាក់ ត្រូវបានគេធ្វើសម្លា.ប់ ដោយសារតែឆ្លាត ជាងកូនអ្នកជិតខាងផ្ទះ

បរទេស៖ ក្មេងប្រុសអាយុ ៥ឆ្នាំម្នាក់ ត្រូវបានស្ត្រីដែលជាអ្នករស់ជិតខាងក្បែរផ្ទះ បានលួចធ្វើឃាត ដោយសារតែការច្រណែននឹងក្មេងនោះមានភាពវ័យឆ្លាតជាងកូនរបស់ខ្លួន ដែលធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំងតាមបណ្តាញសង្គមរបស់ប្រជាជនចិន។

2

យោងតាមគេហទំព័រឌឹសាន់ កាលពីថ្ងៃទី២៥ បានចុះផ្សព្វផ្សាយពីអំពើឃាតកម្មដ៏សាហាវមួយ នៅទីក្រុង Xinxiang ប្រទេសចិន ដោយក្មេងប្រុសអាយុ ៥ឆ្នាំម្នាក់ ឈ្មោះ វ៉ាងមីងហាន ត្រូវបានគេធ្វើឃា.តដោយចងកសម្លាប់ចោល និងយកទៅកប់នៅក្នុងសួនផ្ទះរបស់ខ្លួន។ ដែលជនល្មើសត្រូវបានគេស្គាល់ថាជាអ្នកជិតខាងរបស់ក្មេងប្រុសនោះ។

3

ស្ត្រីដែលជាជនល្មើសខាងលើមានឈ្មោះ ឈ្មោះ លីស៊ូលី អាយុ ៥២ឆ្នាំ បានសារភាពប្រាប់ភ្នាក់ងារស៊ើបអង្កេតថា គ្រួសាររបស់នាងក៏មានកូនដែរ ប៉ុន្តែកូនស្រីខ្លួនឈឺជាយូរមកហើយ ដូច្នេះនាងមិនមានសុខភាពល្អ និងឆ្លាតដូចក្មេងប្រុសនៅក្បែរនោះទេ។ ដោយមានការច្រណែន និងខឹងផងនោះ ខ្លួនក៏បានសម្រេចចិត្តសម្លា.ប់ក្មេងប្រុសស្លូតត្រង់តែម្តងទៅ។

4

នៅថ្ងៃកើតហេតុ លោកយាយរបស់ក្មេងប្រុសដែលត្រូវបានគេសម្លាប់នោះ កំពុងងូតទឹកលេងនៅមុខផ្ទះ តែ១០នាទីក្រោយមក ក្មេងក៏បាត់ខ្លួន ប៉ុន្តែបន្សល់ស្បែកជើងទុកនៅកន្លែងកើតហេតុ។

ការស្វែងរកក្មេងប្រុសនេះបានបញ្ចប់នៅបីសប្តាហ៍ នៅពេលដែលមន្រ្តីប៉ូលីសស្នើសុំទៅពិនិត្យមើលផ្ទះរបស់អ្នកស្រីលី ហើយបានរកឃើញផ្នូរមួយ ដែលមើលទៅដូចជាការបញ្ចុះស.ព នៅពេលជីករួចសាកសពក្មេងប្រុសត្រូវបានគេរកឃើញកប់នៅក្នុងផ្នូរនោះ។

ប៉ូលីសស្រាវជ្រាវអាចចាប់ឃា.តករនោះបាន ដោយសារមានអ្នកជិតខាងម្នាក់ទៀត ប្រាប់ឲ្យដឹងថា គាត់បានឃើញស្ត្រីម្នាក់ដែលមានអាយុ ៤០ឆ្នាំ មានសកម្មភាពគួរឱ្យសង្ស័យជាច្រើន និងការភ័យស្លន់ស្លោនៅជុំវិញកន្លែងកើតហេតុ។ បច្ចុប្បន្នអ្នកស្រីលី ត្រូវតុលាការផ្តន្ទាទោសទៅច្បាប់ដែលខ្លួនបានប្រព្រឹត្ត៕

5

6

7

8