បើស្រលាញ់កូន ប្អូន ឬក្មួយ គួរឲ្យតែហាម បើមិនចង់ឲ្យប្រែក្លាយទៅជាបែបនេះ

1

បរទេស៖ មានក្មេងប្រុសអាយុ ៩ម្នាក់ រស់នៅក្នុងខេត្តHefei ប្រទេសចិន មានបញ្ហាភ្នែកស្រលៀង ក្រោយពីវក់លេងហ្គេមតាមទូរស័ព្ទ អំឡុងពេលថ្ងៃវិស្សមកាល។

2

ឪពុករបស់ក្មេងនោះ បានឲ្យដឹងថា គាត់មិនសូវបានចាប់អារម្មណ៍អំពីសកម្មភាពរបស់កូនប្រុសនៅក្នុងផ្ទះទេ។ កូនប្រុសតែងតែយកទូរស័ព្ទរបស់គាត់លេងហ្គេម ប្រមាណ១០ម៉ោងក្នុងមួយថ្ងៃ។ ទម្លាប់ដ៏អាក្រក់មួយនេះ បានកើតឡើងជារៀងរាល់ថ្ងៃនៅពេលវិស្សមកាលរបស់កូនគាត់។ ក្រោយមក គាត់បានសង្កេតឃើញថា ភ្នែករបស់កូនចាប់ផ្ដើមខុសប្លែកពីធម្មតា ទើបគាត់ប្រញាប់នាំកូនប្រុសទៅពិនិត្យនៅមន្ទីរពេទ្យ។

3

គ្រូពេទ្យបានឲ្យដឹងដែរថា នៅពេលដែលក្មេងៗមានអាយុតិច ប្រើប្រាស់គ្រឿងអេឡិចត្រូនិច វាអាចនឹងធ្វើឲ្យគ្រាប់ភ្នែកមានអាការៈម៉្យាងដែលហៅថា Myopia។ Myopia កើតឡើងនៅពេលដែលក្មេងៗព្យាយាមសំលឹងមើលខ្លាំងពេក ដែលបណ្តាលឲ្យគ្រាប់ភ្នែកប៉ះជាមួយនឹងពន្លឺកាំរស្មីជះចេញពីគ្រឿងអេឡិចត្រូនិច។ គ្រូពេទ្យក៏បានស្នើសុំក្មេងប្រុសនោះ បញ្ឈប់ពីការលេងហ្គេមតាមទូរស័ព្ទមួយរយៈសិន ប៉ុន្ដែក្មេងប្រុសជំទាស់មិនព្រមឈប់ឡើយ។

4

5

យ៉ាងណាមិញ ឪពុករបស់ក្មេងប្រុសនឹងព្យាយាមមើលថែទាំ និងយកចិត្តទុកដាក់រាល់សកម្មភាពរបស់កូនប្រុសឲ្យបានល្អជាងនេះ។ សូមមើលគំរូបើស្រលាញ់កូនរបស់លោកអ្នក ត្រូវតែហាមចំពោះរឿងមួយនេះ៕

6

7