អាសូរណាស់! ទារកទើបតែកើតបាន ១០ថ្ងៃ ត្រូវកណ្តុរខាំបណ្តាលឲ្យស្លា.ប់នៅក្នុងមន្ទីរពេទ្យ

បរទេស៖ ទារកប្រុសម្នាក់ដែលទើបតែកើតបាន ១០ថ្ងៃ ត្រូវបានសត្វកណ្តុរខាំសម្លាប់ ខណៈពេលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋមួយ ក្នុងទីក្រុង Guntur ប្រទេសឥណ្ឌា។

1

ម្តាយក្មេងប្រុសអកុសលឈ្មោះ Chavali Lakshmi បានប្រាប់ទៅគ្រូពេទ្យក្រោយពីបានដឹងថា ម្រាមដៃកូនប្រុសរបស់នាងមួយចំនួន ត្រូវបានសត្វកណ្តុរខាំពេលកំពុងព្យាបាលនៅឯមណ្ឌលថែទាំបន្ទាន់ (NICU) នៃមន្ទីរពេទ្យសាធារណៈ Guntur ក្នុងរដ្ឋ Andhra Pradesh។ ភ្នែកខាងឆ្វេងរបស់ទារកនេះ ក៏បានបង្ហាញសញ្ញាពីកណ្តុរខាំផងដែរ។ លោកស្រី Chavali បាននិយាយថា “កូនប្រុសរបស់ខ្ញុំត្រូវបានមើលថែនៅបន្ទប់ NICU បន្ទាប់ពីការវះកាត់ បន្ទាប់មកខ្ញុំក៏បានរកឃើញស្នាមរបួសនៅដៃស្តាំរបស់គាត់ គឺសត្វកណ្តុរខាំដៃកូនប្រុសខ្ញុំ។

2

ក្រោយមកទារកនេះបានស្លា.ប់ដោយសាររបួសដែលកណ្តុរបានខាំគាត់។

3

4

រដ្ឋមន្រ្តីសុខាភិបាល Andhra Pradesh N. Chandrababu Naidu បានព្យួរមន្រ្តីរបស់មន្ទីរពេទ្យខាងលើ ចំនួន ៣នាក់ និងបញ្ជាឱ្យធ្វើការស៊ើបអង្កេតជាបន្ទាន់ ដើម្បីបញ្ជាក់ពីហេតុការណ៍នេះ។ លោក Naidu បាននិយាយថា “ខ្ញុំមានអារម្មណ៍តក់ស្លុត និងស្រឡាំងកាំង បន្ទាប់ពីដឹងថាក្មេងប្រុសម្នាក់បានស្លាប់ដោយសារសត្វកណ្តុរខាំនៅមន្ទីរពេទ្យ Guntur។ ឧប្បត្តិហេតុនេះ មិនគួរត្រូវបានអនុញ្ញាតឱ្យកើតឡើងម្តងទៀតឡើយ”។

5

សូមរំលឹកដែរថា ប្រជាជនឥណ្ឌាភាគច្រើនទៅមន្ទីរពេទ្យរដ្ឋ ដើម្បីទទួលការព្យាបាលដោយឥតគិតថ្លៃ ដែលធ្វើឱ្យមានចំនួនមនុស្សច្រើនហួសប្រមាណ និងកាត់បន្ថយគុណភាពនៃការថែទាំ។ កាលពីឆ្នាំមុនមន្ទីរពេទ្យមួយនៅរដ្ឋ Madhya Pradesh បានជួលឲ្យគេមកសម្លាប់សត្វកណ្តុរ បន្ទាប់ពីកណ្តុរបំផ្លាញឧបករណ៍មន្ទីរពេទ្យ និងខាំអ្នកជំងឺ៕