ស្រលាញ់គ្នា៩ឆ្នាំ ជិតដល់ថ្ងៃរៀបការ កូនក្រមុំបញ្ចប់ជីវិតកូនកំលោះដោយ… បងលួចមានប្រុស

បរទេស៖ មានករណីឃាតកម្មមួយបានកើតឡើង ដោយកូនក្រមុំម្នាក់បានបាញ់សម្លាប់កូនកំលោះរបស់ខ្លួនដែលជិតដល់ថ្ងៃរៀបការហើយនោះ រួចដើរចូលគុក ក្រោយពីដឹងថា កូនកំលោះលួចលាក់ទៅរួមមេត្រីជាមួយបុរសម្នាក់ទៀតដែលជាគូស្នេហ៏។

1

រឿងរ៉ាវដែលជាដើមហេតុកើតឡើងបែបនេះ ដោយសារតែការបែកធ្លាយ គឺភាគីគូស្នេហ៍ជាភេទប្រុសដូចគ្នាមានការខឹងសម្បារនឹងប្រុសស្នេហ៍របស់ខ្លួនមានឈ្មោះថា ក័តសណៈកែវមន្ថា អាយុ២៦ឆ្នាំ ទៅរៀបការជាមួយមនុស្សស្រីផ្សេង។

2

3

ដោយចង់ដឹងជាក់ច្បាស់ នាង ប្រៈផាវឌីម៉ានស៊ីហ្វា បានមកផ្ទះរបស់សង្សាររបស់ខ្លួន ហើយសំរុកចូលក្នុងផ្ទះក៏ឃើញកំពុងតែរួមមេត្រីជាមួយនឹងមិត្តប្រុសដែលស្និតស្នាលនោះ នាងមានការខឹងសម្បារយ៉ាងខ្លាំង មិនគួរណាមនុស្សប្រុសដែលខ្លួនខំស្រឡាញ់អស់រយៈពេល៩ឆ្នាំ លាក់បាំងនឹងនាងទៅស្រលាញ់ភេទប្រុសដូចគ្នាចឹងសោះ។ ភ្លាមៗភ្លើងកំហឹងនៃការស្រឡាញ់ គួបផ្សំនឹងភាពស្អប់ខ្ពើមមនុស្សដែលស្រលាញ់ភេទដូចគ្នា នាងក៏ដកកាំភ្លើងបាញ់សម្លាប់កូនកម្លោះបណ្តាលឲ្យស្លា.ប់នៅមុខផ្ទះតែម្ដង ហើយអង្គុយចាំប្រគល់ខ្លួនឲ្យប៉ូលីស និងបានសុំទោសឪពុកម្ដាយសាច់ញាតិបងប្អូន ដែលនាងធ្វើទៅដោយខ្វះការពិចារណា។

4

សូមបញ្ជាក់ដែរថា ជនរងគ្រោះ និងនារីបង្កហេតុ បានស្រលាញ់គ្នា៩ឆ្នាំមកហើយ និងមានគំរោងថានឹងរៀបការនៅឆាប់ៗនេះ ស្រាប់តែមានប្រុសស្នេហ៍របស់ជនរងគ្រោះផ្ញើសារមកអមជាមួយនឹងរូបភាពកំពុងថើបគ្នានៅក្នុងផ្ទះរបស់សង្សាខ្លួន៕

5

6