ទឹកចិត្តម្តាយចំពោះកូន! ម្តាយ “លក់អោប” ដើម្បីទទួលបានប្រាក់ព្យាបាលជំងឺធ្ងន់ធ្ងររបស់កូនស្រីតូច

បរទេស៖ រូបភាពរបស់ម្តាយ និងកូនស្រី ដែលមានខួរក្បាលខ្សោយ និងគ្មានសក់ នៅឯស្ថានីយ៍រថភ្លើង បានលក់អោប ដើម្បីទទួលបានប្រាក់សម្រាប់ការព្យាបាលជំងឺមហារីកឈាមដល់កូនស្រីរបស់ខ្លួន បានធ្វើឱ្យមនុស្សជាច្រើនស្រក់ទឹកភ្នែក។

2

នៅលើកាសែតអ៊ីនធឺណេតចិនមួយ បានផ្សព្វផ្សាយពីរូបភាពរបស់ម្ដាយដែលមានសញ្ញាសំគាល់ថា “១០ យ័នសម្រាប់ការអោប” នៅក្បែរនាង គឺក្មេងស្រីតូចម្នាក់ដែលមានជម្ងឺកាចសាហាវក្នុងខ្លួននាង។

3

ចាប់តាំងពីរកឃើញជំងឺមហារីកឈាមលើកូនស្រីតូច ឈ្មោះ ណាណា ត្រូវបានក្រុមគ្រួសារចាយប្រាក់សន្សំទាំងអស់ ហើយខ្ចីប្រាក់គេបន្ថែមទៀត ដើម្បីព្យាយាមព្យាបាលនាង ដែលមានទឹកប្រាក់នេះក៏បានឡើងដល់ ៧០,០០០យ័ន។

ដោយលែងមានលទ្ធភាពខ្ចីលុយទៀត ដូច្នេះធ្វើឲ្យស្ថានភាពគ្រួសារអ្នកស្រី Chen Dejuan បានសម្រេចចិត្តទៅជាមួយកូនស្រីរបស់នាងទៅស្ថានីយ៍រថភ្លើង ហើយឲ្យគេឱបនាងដើម្បីបានប្រាក់កម្រៃ ដោយសង្ឃឹមថានឹងមានលុយព្យាបាលកូន។ ការធ្វើបែបនេះតែក្នុងរយៈពេលមួយម៉ោងអ្នកស្រីអាចរកប្រាក់បានចំនួន ៦០០យ័ន។

4

មានអ្នកឧបត្ថម្ភជាច្រើននាក់ ដែលបានជួយនាងជាមួយប្រាក់បន្ថែមទៀត នៅពេលដែលនាងបាននិយាយរឿងរ៉ាវដ៏រំជួលចិត្តអំពីស្ថានភាពរបស់ ណាណា។ អ្នកស្រី Dejuan ក៏បាននិយាយដែរថា គាត់បានយកភាពក្លាហានទាំងអស់ដើម្បីសម្រេចចិត្តលក់អោបនេះ គឺគ្រាន់តែចង់មានប្រាក់ព្យាបាលកូនស្រីរបស់ខ្លួនតែប៉ុណ្ណោះ។

5

យោងតាមកាសែតចិនមួយ បានឲ្យដឹងថា គ្រួសារជាច្រើនឥឡូវនេះ ត្រូវចេញទៅតាមផ្លូវដើម្បីសុំលុយព្យាបាលមនុស្សជាទីស្រឡាញ់របស់ពួកគេ ព្រោះក្រសួងសុខាភិបាលចិនបានដំឡើងថ្លៃសេវាពិនិត្យ និងព្យាបាលជំងឺខ្ពស់ពេក បើប្រៀបធៀបនឹងប្រទេសជាច្រើន៕