ចេះធ្វើចឹងទៅកើត! កូនស្រីបង្ខំម្តាយឱ្យស៊ីលាមក ផឹកទឹកនោម ធ្វើឱ្យមនុស្សជាច្រើនតាមបណ្តាញសង្គមមានការខឹងសម្បាយ៉ាងខ្លាំង (មានវីដេអូ)

បរទេស៖ កូនស្រីបានទះម្តាយរបស់នាងម្តងហើយម្តងទៀតនៅក្នុងវីដេអូមួយ ដែលបែកធ្លាយនៅលើបណ្តាញសង្គមកាលពីសប្តាហ៍មុន និងបានបង្ខំម្តាយរបស់ខ្លួនឱ្យស៊ីលាមក និងផឹកទឹកនោមផងដែរ។

1

កាលពីសប្តាហ៍មុនវីដេអូមួយរបស់ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវបានកូនស្រីទះកំផ្លៀងជាច្រើនដងនៅខាងក្រៅផ្ទះល្វែងរបស់នាងនៅផ្លូវក្រោមដី ប្រទេសសឹង្ហបុរី បានធ្លាយពេញបណ្តាញសង្គម បង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់មនុស្សជាច្រើន។

2

គេដឹងថាកូនស្រីដែលបានធ្វើបាបម្តាយរបស់នាងនោះ ឈ្មោះ Siti Nur Redha Khamis អាយុ ២៥ឆ្នាំ ត្រូវបានប៉ូលីសចាប់ខ្លួន។ ក្រៅពីនេះអ្នកជិតខាងរបស់នាងក៏ត្រូវបានចាប់ខ្លួនដែរ និងត្រូវបានចោទប្រកាន់ពីបទរំលោភបំពានទៅលើម្តាយរបស់ខ្លួន គឺអំពើហឹង្សាក្នុងគ្រួសារ។

3

4

អ្នកជិតខាងនេះ ឈ្មោះ Darwinder Singh អាយុ ៣៩ឆ្នាំ ត្រូវបានឃុំខ្លួនមួយសប្តាហ៍ ខណៈប៉ូលីសធ្វើការស៊ើបអង្កេត។ នៅពេលពួកគេទៅដល់ស្ថានីយ៍ប៉ូលីស ពួកគេបានសារភាពចំពោះអំពើអមនុស្សធម៌ច្រើនជាងនេះ។ កូនស្រី និងបុរសរូបនេះ ក៏បានបង្ខំឲ្យម្តាយឈ្មោះ Kamisah Burel អាយុ ៥៨ឆ្នាំ ញ៉ាំលាមកមនុស្ស និងផឹកទឹកនោម។ ក្នុងអំឡុងពេលសាកសួរនៅក្នុងតុលាការលោក Singh បាននិយាយថា គាត់បានប្រាប់ Khamis ថាគាត់គ្រាន់តែម្តាយចិញ្ចឹមរបស់គាត់ប៉ុណ្ណោះ មិននឹងស្មានថានាងបានបង្ខំឲ្យគាត់ធ្វើដូច្នេះទេ។

5

លោក Singh បានផ្តល់នូវរូបថតថ្មីដែលគាត់បានថតជាសម្ងាត់ក្នុងអំឡុងពេលដែល Khamis ធ្វើទារុណកម្មម្តាយរបស់គាត់។ រូបថតទាំងនោះបង្ហាញថានាង Kamisah បានវាយម្តាយរបស់នាងនឹងអំបោស ចាប់បោចសក់ ឬដើរជាន់ពីលើទៀតផង។ ដូច្នេះអំពើឃោរឃៅរបស់ Khamis មិនមែនធ្វើត្រឹមតែម្តងទេ គឺធ្វើច្រើនដងទៀតជាមួយនឹងការធ្វើទារុណកម្មដ៏សាហាវជាងនេះទៅទៀត។

6

Singh នឹងបង្ហាញខ្លួននៅតុលាការម្តងទៀតនៅថ្ងៃទី ៣១ ខែកក្កដា។ ប្រសិនបើត្រូវបានផ្តន្ទាទោសគាត់ប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ៧ឆ្នាំ និងពិន័យជាប្រាក់។ ទន្ទឹមនឹងនេះបទល្មើសរបស់ Khamis នៅតែត្រូវបានស៊ើបអង្កេតដោយប៉ូលីស។ ចំណែកលោកស្រី Burel ដែលជាម្តាយរបស់នាង ស្ថិតនៅក្នុងការមើលថែរក្សាសុខភាពប្រកបដោយសុវត្ថិភាព៕