សូមអបអរផង! កូនព្រាត់ពីម្តាយរយៈពេល ១៥ឆ្នាំ បានជួបគ្នាឡើងវិញដោយសារបណ្តាញសង្គម

បរទេស៖ ក្នុងរយៈពេល ១៥ឆ្នាំ ម្តាយដែលបាត់កូនមិនមានព័ត៌មានអំពីកូនប្រុសរបស់នាងរហូតដល់មួយថ្ងៃ…

ម្តាយត្រូវចាកចេញពីកូនប្រុសរបស់ខ្លួន នៅពេលគាត់មានអាយុតែ ៣ឆ្នាំ។ ក្នុងអំឡុងពេល ១៥ឆ្នាំ ម្តាយពុំមានព័ត៌មានអ្វីពាក់ព័ន្ធអំពីកូនប្រុសរបស់ខ្លួនទេ រហូតដល់ថ្ងៃមួយ…

1

រូបថតរបស់គាត់ និងឪពុក ត្រូវបានគេបង្ហោះលើបណ្តាញសង្គមដើម្បីស្វែងរកម្តាយ និងប្អូនប្រុស

កាលពីឆ្នាំមុនកូនប្រុសរបស់គាត់ឈ្មោះ យ៉ូណាថាន បានសម្រេចចិត្តបង្ហោះរូបថតចាស់ៗរបស់គាត់នៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់គាត់ ដោយមានគោលបំណងសង្ឃឹមថា ម្ដាយរបស់គាត់អាចជួប និងរកគាត់ម្តងទៀត។

នៅទីបំផុត អ្នកស្រី ហូឡិន ដែលជាម្តាយបានប្រទះរូបថតកូនប្រុសដែលបានបាត់ខ្លួនរបស់គាត់។ នាងបានស្ទាក់ស្ទើរ ហើយប្រាប់អ្នកសារព័ត៌មានថា “ខ្ញុំពិតជាសប្បាយរីករាយណាស់ នៅពេលដែលខ្ញុំបានដឹងថា កូនប្រុសរបស់ខ្ញុំស្វែងរកខ្ញុំជាម្តាយ។ វាដូចជាអំណោយដែលមិនអាចកាត់ថ្លៃបាន ដែលខ្ញុំបានចំណាយពេលវេលាតាមរកមើលកូនខ្ញុំជានិច្ចដែរ។

នាងបានរំលឹកអំពីការឈឺចាប់ក្នុងកំឡុងពេលនោះថា៖ “ខ្ញុំនៅតែចាំច្បាស់ពីថ្ងៃដែលប្តីខ្ញុំសំរេចចិត្តធ្វើដំណើរ ហើយខ្ញុំក៏យល់ព្រមអោយគាត់នាំយ៉ូណាថានទៅជាមួយដែរ។ នេះប្រហែលជាការសម្រេចចិត្តខុស។ ខ្ញុំមិនជឿថា ប្តី និងកូនប្រុសរបស់ខ្ញុំនឹងមិនត្រលប់មកផ្ទះទៀតឡើយ ... ខ្ញុំបានចង់ធ្វើអត្តឃាតជាច្រើនដង ពីព្រោះមិនមានតម្រុយណាមួយអំពីពួកគេទាំងពីរ។

រាល់ពេលដែលនាងបានប្រាប់រឿងរ៉ាវអំពីកូនប្រុសដែលបាត់បង់របស់នាងលោកស្រី ហូឡិន មិនអាចទប់ទឹកភ្នែកបានឡើយ។

ជាសំណាងល្អ នៅចុងបញ្ចប់នេះ ដោយសារបណ្តាញសង្គមអ្នកទាំងពីរបានរកឃើញគ្នា។ បន្ទាប់ពីទាក់ទងបានមួយខែ កូនប្រុសបានសំរេចចិត្តត្រលប់ទៅសហរដ្ឋអាមេរិកវិញដើម្បីស្វែងរកម្តាយ។ អ្នកទាំងពីរមានបានជួបជុំគ្នា បន្ទាប់ពីបែកគ្នាអស់រយៈពេល ១៥ឆ្នាំ នៅទីក្រុងឆ្នេរសមុទ្រសាន់ឌីហ្គោ រដ្ឋកាលីហ្វ័រញ៉ា។

2

ម្តាយបានបន្ថែមថា ជីវិតរបស់នាងបានផ្លាស់ប្តូរទាំងស្រុង បន្ទាប់ពីបានជួបកូនប្រុសជាទីស្រឡាញ់របស់នាងម្តងទៀត។ ទោះយ៉ាងណាក៏ដោយ នាងមិនអាចបំភ្លេចពេលវេលាដ៏អន្ទះសារក្នុងការស្វែងរកកូនរបស់នាងដោយមិនទទួលបានជំនួយ ឬការគាំទ្រពីមូលដ្ឋាន ក៏ដូចជាសេវាកម្មស្វែងរកកុមារដែលបាត់បង់។

3

បច្ចុប្បន្ននេះ យ៉ូណាថាន កំពុងបញ្ចប់ការសិក្សាជាន់ខ្ពស់របស់គាត់ នៅវិទ្យាល័យមួយក្នុងប្រទេសម៉ិកស៊ិក។ ប៉ុន្តែគាត់ជាពលរដ្ឋអាមេរិកដើមឡើយ ដូច្នេះគាត់ត្រូវបានអនុញ្ញាតឱ្យធ្វើដំណើររវាងសាន់ហ្វ្រាន់ស៊ីស្កូ និងម៉ិកស៊ិក។ ដើម្បីមើលកូនប្រុសរបស់នាងឱ្យបានទៀងទាត់ លោកស្រី ហូឡិន ត្រូវតែប្រើប្រាក់សន្សំទាំងអស់របស់គាត់៕