មាឌល្អិតតែមានសំណាង! បុរសតូចអាយុ ២១ឆ្នាំម្នាក់ មានកម្ពស់តែ ៥៨សម ត្រូវបានអ្នកភូមិគោរពបូជាដូចព្រះ

បរទេស៖ បុរសអាយុ ២១ឆ្នាំម្នាក់ ដែលមានកម្ពស់ត្រឹមតែ ៥៨សម និងទម្ងន់ ៧គម រស់នៅរដ្ឋ Punjab ប្រទេសឥណ្ឌា ត្រូវបានអ្នកភូមិគោរពបូជា ដោយសារតែពួកគេគិតថាគាត់ជាតំណាងនៃព្រះហិណ្ឌូ។

1

យោងតាមសារព័ត៌មាន Dailymail បានផ្សព្វផ្សាយថា លោក Manpreet Singh អាយុ ២១ឆ្នាំ មានកម្ពស់និងទម្ងន់ដូចគ្នានឹងទារកអាយុ ៦ខែអញ្ចឹង ហើយគាត់ត្រូវបានគេចាត់ទុកថាជាមនុស្សដែលតូចជាងគេបំផុតនៅលើពិភពលោក។

អ្នកជំនាញផ្នែកវេជ្ជសាស្រ្តជឿជាក់ថា លោក Singh មានជំងឺកម្រមួយ ប៉ុន្តែរហូតមកដល់ពេលនេះជំងឺដែលគាត់ទទួលរង នៅតែជាអាថ៌កំបាំងនៅឡើយ។ ប្រជាជននៅក្នុងភូមិមួយក្នុងរដ្ឋ Punjab បានចាត់ទុកលោក Singh ជាព្រះ ហើយបានមកលេងគាត់នៅផ្ទះជាប្រចាំដើម្បីទទួលបានពរជ័យ។

ឪពុកម្តាយរបស់ Singh បាននិយាយថា កូនប្រុសរបស់ពួកគេកើតមកមានសុខភាពល្អឥតខ្ចោះ ប៉ុន្តែគាត់ឈប់លូតលាស់នៅអាយុ ៦ខែ នៅពេលនោះក្រុមគ្រូពេទ្យមិនបានដឹងច្បាស់ថាតើលោកមានជំងឺអ្វីទេ ហើយក្រុមគ្រួសារក៏គ្មានលុយព្យាបាលគាត់ដែរ។

លើសពីនេះទៀត Singh មិនអាចនិយាយ និងដើរបានទេ ហើយគាត់ចាប់ផ្តើមឈប់ធ្វើចលនាជើងនៅពេលគាត់មានអាយុ ៣ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយឪពុកម្តាយរបស់ Singh បានឲ្យដឹងថា គាត់នៅតែនាំមកនូវសេចក្តីអំណរដល់អ្នកស្រុក។ កូនប្រុសរបស់ពួកយើងមានជំងឺក្រពេញទីរ៉ូអ៊ីត ហើយអាចនឹងជាសះស្បើយបាន។

2

Manpreet Singh ត្រូវបានគោរពបូជាដោយអ្នកស្រុកពីព្រោះពួកគេគិតថាវាជាតំណាងនៃព្រះហិណ្ឌូ។

3

Manpreet Singh និងម្តាយរបស់គាត់

បងប្អូននៅក្នុងមិនលេងសើច ឬសម្លុតSinghទេ ហើយយើងក៏មិនមានអារម្មណ៍ខ្មាស់អៀនចំពោះកូនៗ របស់យើងដែរ។ មនុស្សគ្រប់គ្នាស្រឡាញ់កូនប្រុសរបស់ខ្ញុំ ហើយពួកយើង។ ជារៀងរាល់ថ្ងៃ មានមនុស្សជាច្រើនមកទីនេះដើម្បីគោរពបូជា។

Singh មានបងប្អូនពីរនាក់ទៀត ប៉ុន្តែទាំងពីរនាក់មានកម្ពស់ជាធម្មតាទេ ដោយមានបងស្រីអាយុ ១៩ឆ្នាំម្នាក់ ដែលស្នាក់នៅផ្ទះដើម្បីមើលថែប្អូនប្រុសតែប៉ុណ្ណោះ។ គ្រួសារ Singh សង្ឃឹមថា ប្រជាប្រិយភាពរបស់កូនប្រុសពួកគេ អាចជួយពួកគេរកប្រាក់បានគ្រប់គ្រាន់សម្រាប់ការព្យាបាលឲ្យជា Singh ពីជំងឺនេះ៕

4