គិតយ៉ាងម៉េចដែរ! ស្ត្រីម្នាក់ចង់ទម្លាក់កូនតូចខ្លួនឯងពីជាន់ទី១៣ ដើម្បីគម្រាមអាជ្ញាធរឲ្យយល់ព្រមលែងលះប្តីជាឯកតោភាគី ដោយសារតែ…

បរទេស៖ យោងតាមសារព័ត៌មាន Daily Mail បានអោយដឹង ថាម្តាយវ័យក្មេង (មិនស្គាល់អត្តសញ្ញាណ) បានជួលបន្ទប់នៅជាន់ទី១៣ នៃសណ្ឋាគារមួយក្នុងទីក្រុង Guilin ខេត្ត Guangxi ប្រទេសចិន បានយកកូនស្រីអាយុទើបតែ ២ឆ្នាំ ទៅខាងក្រៅបង្អួច ដោយបាននិយាយថា ប្តីរបស់នាងជាអ្នកញៀនលេងល្បែង និងពូកែជេរប្រមាថ ហើយស្នើឱ្យអាជ្ញាធរព្រមទទួលយកការលែងលះជាឯកតោភាគីភ្លាមៗ។

1

ស្ត្រីម្នាក់កាន់កូនស្រីអាយុ ២ ឆ្នាំដោយដៃម្ខាងអណ្តែតលើអាកាសដើម្បីសុំលែងលះ

ដើម្បីដាក់សម្ពាធទៅអាជ្ញាធរ ម្តាយវ័យក្មេងនោះបានប្រើដៃម្ខាងកាន់កូនស្រីតូចរបស់ខ្លួន អណ្តែតលើអាកាស ហើយគំរាមថា នឹងដោះលែង ប្រសិនបើសំណើលែងលះរបស់នាងត្រូវបានដោះស្រាយភ្លាមៗ។ នាងបន្តថា នាងមិនចង់ទុកកូនស្រីឱ្យនៅម្នាក់ឯងក្នុងការមើលថែប្តីដែលរំលោភបំពានលើនាងឡើយ។ គេដឹងថាស្ត្រីរូបនេះ បានសុំលែងលះគ្នាមួយរយៈមកហើយ តែមិនទាន់ដោះស្រាយចប់។

ក្រុមអ្នកជួយសង្គ្រោះបានមកដល់កន្លែងកើតហេតុ បានដាក់ពូកខ្យល់នៅលើដីក្នុងករណីមានករណីអាក្រក់បំផុតកើតឡើង ហើយព្យាយាមណែនាំស្ត្រីនោះ។

បន្ទាប់ពីត្រូវបានគេបញ្ចុះបញ្ចូល ស្ត្រីរូបនោះបានអោយកូនស្រីរបស់គាត់ឈរទល់មុខនឹងជញ្ជាំងខាងក្រៅបង្អួចមិនគួរអោយជឿដែលវាងាយនឹងធ្លាក់ចុះ។

បុរសជាប្តីត្រូវបានគេហៅឱ្យទៅកន្លែងកើតហេតុ ដោយបានឃើញហេតុការណ៍ដែលប្រពន្ធរបស់គាត់បានប្រើជីវិតផ្ទាល់ខ្លួន និងកូនស្រីរបស់គាត់ ដើម្បីដាក់សម្ពាធ ហើយបុរសជាប្តីនោះក៏បានអង្វរប្រពន្ធឱ្យនាំកូនចូលក្នុងវិញ ហើយព្រមទទួលយកការលែងលះ។

ទោះយ៉ាងណាក៏ដោយ ស្ត្រីរូបនេះបានបដិសេធមិនស្តាប់ដំបូន្មានប្តីរបស់នាងទេ ហើយបានប្រកាសថានាងនឹងនាំកូនស្រីរបស់នាងត្រឡប់ទៅក្នុងបន្ទប់សណ្ឋាគារវិញ នៅពេលនាងបានទទួលសំបុត្រលែងលះភ្លាមៗ។

2

ទីបំផុតបន្ទាប់ពីការចរចាអស់រយៈពេល ៣ម៉ោង អាជ្ញាធរបានទទួលយកសំណើរបស់ស្ត្រីសុំលែងលះជាបន្ទាន់។ មន្ត្រីរៀបការ និងក្រុមគ្រួសារត្រូវបានកោះហៅធ្វើជាសាក្សី បញ្ជាក់ថា ប្តីប្រពន្ធទាំងពីរចុះហត្ថលេខាលើលិខិតលែងលះ។

ក្រោយបញ្ចប់ការលែងលះ ស្ត្រីរូបនោះត្រូវបានប៉ូលីសនាំខ្លួនទៅសាកសួរ ខណៈពេលដែលក្មេងស្រីអាយុ ២ឆ្នាំ ត្រូវបានបុគ្គលិកសង្គមកិច្ចយកចិត្តទុកដាក់មើលថែ៕

3

សណ្ឋាគារដែលម្តាយក្មេងនោះដឹកកូនអណ្តែតលើអាកាសដើម្បីសុំលែងលះ