ក្មេងស្រីថ្នាក់ទី៣ម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារតែមិត្តរួមថ្នាក់ប្រុសចង់បំពុលដើម្បីសងសឹកឲ្យមិត្តស្រីរបស់ខ្លួន

បរទេស៖ ក្មេងប្រុសម្នាក់ ដោយចង់សងសឹកជួសឲ្យមិត្តស្រីរបស់ខ្លួន បានចាក់ទឹកសាប៊ូចូលទៅដបទឹកផឹករបស់ក្មេងស្រីម្នាក់ផ្សេងទៀត ដែលធ្វើឲ្យនាងចាប់ផ្តើមក្តៅខ្លួន និងក្អួតម្តងហើយម្តងទៀត ត្រូវបញ្ជូនទៅពេទ្យជាបន្ទាន់។

1

ប៉ូលីស បានឲ្យដឹងថា ពួកគេបានបើកការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ ដោយរកឃើញថា សិស្សប្រុសអាយុ ៩ឆ្នាំ បានចាក់ទឹកសាប៊ូអនាម័យដាក់ទៅក្នុងដបទឹកផឹករបស់ជនរងគ្រោះ ព្រោះចង់សងសឹកឲ្យមិត្តស្រីរបស់ខ្លួន។ ពួកគេទាំងអស់សុទ្ធតែជាសិស្សថ្នាក់ទី ៣ នៅសាលាបឋមសិក្សាមួយក្នុងទីក្រុងជូរ៉ុង ប្រទេសសិង្ហបុរី។

បន្ទាប់ពីជនរងគ្រោះបានផឹកទឹក ប្រហែលជា ២០នាទី គាត់ចាប់ផ្តើមមានគ្រុនក្តៅ និងក្អួតពីរដងនៅក្នុងសាលារៀន ហើយខាងសាលាបានហៅឪពុកក្មេងស្រីទៅទទួលយកទៅផ្ទះ។

ឪពុកជនរងគ្រោះ បានឲ្យដឹងដែរថា ពេលមកដល់ផ្ទះស្ត្រីបំរើក្នុងផ្ទះបានលាងដបទឹក ហើយប្រទះឃើញពពុះសាប៊ូ ហើយធុំក្លិនយ៉ាងខ្លាំងទៅលើដេតថុល (ថ្នាំសំលាប់មេរោគ) និងបានប្រាក់ដល់ឪពុកជនរងគ្រោះ។ ឪពុកក៏បានត្រឡប់ទៅសាលាវិញដើម្បីសួរគ្រូ ហើយបន្ទាប់មកក៏នាំកូនស្រីទៅមន្ទីរពេទ្យ។ មន្ទីរពេទ្យបានរាយការណ៍ពីហេតុការណ៍នេះទៅប៉ូលីស។

បច្ចុប្បន្ននេះ គ្រូពេទ្យបានបា្រប់ពីស្ថានភាពរបស់ក្មេងស្រីលែងមានគ្រោះថ្នាក់ទៀតហើយ។ តែទោះជាយ៉ាងណាក៏ដោយឪពុកក្មេងស្រីនោះ នៅមានការព្រួយបារម្ភខ្លាំងនៅពេលកូនស្រីរបស់គាត់មិនឈប់ក្អួត។

ក្រោយពីបានធូស្រាលបន្តិច ក្មេងស្រីដែលរងគ្រោះខាងលើ បានប្រាប់ឲ្យដឹងថា នាងបានឃើញមិត្តរួមថ្នាក់ប្រុសៗរបស់នាងសើចនៅពេលឃើញនាងផឹកទឹកពីដបដែលនាងបានយកមក។ កាលពីមុនមិត្តោភ័ក្តប្រុសនេះបាននិយាយថា គាត់នឹង "បំពុល" ប៉ុន្តែខ្ញុំគ្រាន់តែគិតថាវាជារឿងកំប្លែង។

នៅយប់នោះដែរ សិស្សប្រុសដែលបានចង់បំពុល ក៏បានទៅសួរសុខទុក្ខជនរងគ្រោះនៅក្នុងមន្ទីរពេទ្យជាមួយម្តាយ និងគ្រូ ផ្សេងទៀត ឈរក្បែរគ្រែមន្ទីរពេទ្យ ហើយសិស្សប្រុសនោះក៏បានសុំទោស។

ម្តាយក្មេងប្រុស បាននិយាយថា កូនប្រុសរបស់គាត់មិនមានមិត្តភក្តិច្រើនទេនៅសាលានេះ ហើយការបានធ្វើបែបនេះដោយសារតែគាត់ព្រួយបារម្ភថា គាត់នឹងបាត់បង់មិត្តភាពជាមួយក្មេងស្រីផ្សេងទៀត។ ស្ត្រីជាម្តាយក៏បានសុំទោសគ្រួសារជនរងគ្រោះផងដែរ។ ចំណែកគ្រូរបស់សាលាមួយចំនួនក៏ចុះទៅសួរសុខទុក្ខ និងផ្គត់ផ្គង់ថ្លៃចំណាយក្នុងគ្រួសារផងដែរ៕

2