ហួសចិត្តជាខ្លាំង! បុរសវ័យ ៤១ឆ្នាំម្នាក់ យកប្រពន្ធទី៣ទើបតែអាយុ ១១ឆ្នាំ ដែលជាមិត្តភ័ក្តិរបស់កូនខ្លួនទៀត សំខាន់បង្ខំហៅថា “ម៉ែចុង”

បរទេស៖ រឿងហួសចិត្តមួយដែលបានកើតឡើង ទៅលើបុរសម្នាក់ ដែលគាត់មានអាយុ ៤១ឆ្នាំទៅហើយ តែបានជ្រើសរើសយកក្មេងស្រីអាយុ ១១ឆ្នាំ មិនទាន់គ្រប់ការមកធ្វើជាប្រពន្ធរបស់ខ្លួនទៅវិញ។

1

2

3

តាមរយៈសារព័ត៌មានមួយ បានធ្វើការរៀបរាប់ឲ្យដឹងថា ប្រពន្ធទី២របស់បុរសឈ្មោះ Che Abdul Karim អាយុ ៤១ឆ្នាំនោះ ដែលបង្ករលកកំហឹងយ៉ាងខ្លាំងក្លា ពីសំណាក់ជនជាតិម៉ាឡេស៊ីជាច្រើន និងជារឿងធំមួយនៅទំព័រកាសែតជាតិ និងអន្តរជាតិ ព្រោះតែប្តីរបស់គាត់បានយកក្មេងស្រីឈ្មោះ Ayu អាយុ ១១ឆ្នាំ ធ្វើជាប្រពន្ធទី៣ ហើយបានត្អូញត្អែរថា ប្តីរបស់នាងពុំបានផ្តល់ការផ្គត់ផ្គង់សម្រាប់គ្រួសាររបស់គាត់ទៀតទេ ដែលរឿងនេះបង្កជាកំហឹងយ៉ាងខ្លាំង។ លោកស្រី បន្ថែមទៀតថា ប្តីរបស់គាត់ត្បិតត្បៀតនឹងលុយ ដោយមិនបានផ្តល់ជំនួយហិរញ្ញវត្ថុដល់ពួកគេទៀតទេ។ អ្នកស្រីមានកូន ៤នាក់ ហើយមានម្នាក់ បានឈឺជំងឺឆ្អឹងខ្នងពុំទទួលបានការអភិវឌ្ឍន៍ពេញលេញ។

4

5

ចំណែកឯអ្នកស្រី Siti បានឲ្យដឹងថា៖ ប្តីកំហូចនេះត្បិតត្បៀតខ្លាំងណាស់ជាមួយពួកគាត់ តែមានលុយគ្រប់គ្រាន់ដើម្បីរៀបការជាមួយក្មេងស្រី Ayu ហើយថែមចំណាយលើដំណើរកំសាន្តយ៉ាងរីករាយទៀតផង។ឪពុករបស់ពួកគេនេះ ពុំដែលយកចិត្តមើលថែពួកគេនោះទេ ព្រោះមិនចូលចិត្តក្មេងៗ ប៉ុន្តែលើកលែងតែម្នាក់នោះ គឺ Ayu។ ដោយសារតែបញ្ហានេះ ប្រពន្ធទី១ក៏បានបង្ខំឲ្យប្តីរបស់ពួកគេជ្រើសរើសរវាងពួកគេ និងកូនក្រមុំក្មេងថ្មីនោះដែរ។

6

7

ការឈឺចាប់របស់ពួកគេទាំងពីរ ពុំអាចប្រៀបធៀបជាមួយនឹងកូនស្រីអាយុ ១៤ឆ្នាំ របស់ឪពុកកំហូចនោះ ដែលក៏ជាមិត្តភក្តិជិតស្និទ្ធនឹង Ayu ផងដែរ។ ឥឡូវនេះ នាងត្រូវហៅមិត្តភក្តិរបស់ខ្លួនជា «ម្តាយចុង»។

8

ទោះយ៉ាងណាក៏ដោយ Che Abdul Karim អះអាងថា អ្វីៗទាំងអស់ដែលគាត់ចង់បាន គឺត្រូវផ្តល់ជីវិតដ៏ល្អមួយដល់ Ayu និងត្រូវដើរចេញពីភាពក្រីក្រ ហើយថា ការរៀបការជាមួយនាង គឺជារឿងដ៏ថ្លៃថ្នូរដែលត្រូវធ្វើ ។

ចំណែកសង្ឃចាមនៅវិហារ Kuala Betis និយាយថា Abdul គឺជាអ្នកកាន់សាសនាអ៊ីស្លាមដ៏ល្អម្នាក់ ដែលបានចូលរួមក្នុងវិហារជារៀងរាល់ថ្ងៃ ដើម្បីអធិស្ឋាន។ លោកថា ច្បាប់អ៊ិស្លាមអនុញ្ញាតឲ្យមានអាពាហ៍ពិពាហ៍បែបនេះ ដរាបណាក្មេងស្រីនោះបានឈានដល់អាយុពេញវ័យមាន “រដូវ” ហើយឪពុកម្តាយរបស់នាងយល់ព្រម៕

9