មិនជឿ ឬមិនជឿ!! បុរសម្នាក់ពាក់វត្ថុស័ក្ដិសិទ្ធិពាសពេញខ្លួន តែពេលអត់បានពាក់មួយថ្ងៃប្រែជាថ្ងៃបញ្ចប់ជីវិតគាត់ (មានវីដេអូ)

ថៃ៖ យោងតាមសារព័ត៌មានចិនបានឱ្យដឹងថាបុរសចំណាស់អាយុ ៥៨ឆ្នាំម្នាក់ ឈ្មោះ Snom ជាជនជាតិថៃ គាត់ចូលចិត្តពាក់វត្ថុស័ក្ដិសិទ្ធិដាក់ជាប់ខ្លួនជានិច្ច ដោយសារជំនឿថានឹងអាចការពារខ្លួន ប៉ុន្តែសម្រាប់គាត់វិញគឺពាក់ច្រើនខ្លាំងតែម្ដង ពោលគឺពាសពេញខ្លួនប្រៀបបីដូចអាវក្រោះ និងក្បាលរបស់គាត់ដូចជាមួកសុវត្ថិភាព ដែលគាត់ពាក់វាជារៀងរាល់ថ្ងៃ។

1

2

3

តែទោះជាយ៉ាងណា កាលពីថ្ងៃមួយ គាត់បានចេញទៅក្រៅដោយពុំមានវត្ថុស័ក្តិសិទ្ធិ “អាវក្រោះ” និង “មួកសុវត្ថិភាព” របស់គាត់ វាក៏បានប្រែក្លាយទៅជាថ្ងៃសោកនាដកម្មនៃជីវិតរបស់ Snom ទៅវិញ។ គាត់ត្រូវបានរថយន្តដឹកទំនិញធន់តូចបុកបណ្តាលឲ្យស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងតែម្តង ហើយរថយន្តនោះបន្តទៅបុកចូលទៅហាងទំនិញមួយខ្ទេចខ្ទី ព្រមទាំងរលំទាំងដំបូលហាងទៀត។ ក្រោយពីបានឃើញហេតុការណ៍ ម្ចាស់ហាងទំនិញ បានឃើញ Snom គាត់ក៏បានទូរស័ព្ទទៅកាន់ប៉ូលីសភ្លាមៗ ប៉ុន្តែគាត់បានស្លាប់ទៅហើយ។

4

5

សូមបញ្ជាក់ដែរថា មុនពេលជួបគ្រោះថ្នាក់បាត់បង់ជីវិត Snom បានធ្វើដំណើរទូទាំងប្រទេសថៃ ដើម្បីប្រមូលវត្ថុស័ក្តិសិទ្ធិរាប់ពាន់គ្រឿងពីប្រាសាទនានា និងវត្តផងដែរ ហើយបានដាក់បញ្ចូលគ្នាបង្កើតជាឈុតអាវក្រោះ ដែលបានធ្វើឱ្យគាត់មានឈ្មោះល្បីល្បាញ តែមិនគួរណាគាត់មកជួបឧបទ្ទេហេតុដូច្នេះឡើយ៕

6

7

8

9

10

11

សូមទស្សនាវីដេអូដូចខាងក្រោម៖