អាសូរណាស់! នារីម្នាក់ឃ្លាតពីឪពុកម្តាយ ដើម្បីរកលុយដោះបំណុលគេ តែទីបំផុតត្រូវបានគេចាក់សម្លា.ប់ដោយសារតែ… (មានវីដេអូ)

បរទេស៖ នៅសណ្ឋាគារ ឡូតូហ្គាឌិន ក្នុងទីក្រុង Kediri ភាគខាងកើតកោះជ្វា ប្រទេសឥណ្ឌូនេស៊ី មានករណីឃាតកម្មមួយដែលគេប្រទះឃើញនារីវ័យក្មេងម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម ហើយសាកសពត្រូវបានច្រកចូលក្នុងស្បោងខ្មៅមួយ។

1

នារីរងគ្រោះខាងលើ ត្រូបានគេដឹងថាជាអ្នកក្រីក្រម្នាក់ ដោយនាងរៀនមិនបានចប់ទើបធ្វើឲ្យនាងត្រូវបង្ខំចិត្តរកស៊ីផ្លូវភេទ ព្រោះត្រូវការលុយដោះបំណុលគ្រួសាររបស់នាង។ តែជាអកុសលបែរជាមកជួបរឿងបែបនេះទៅវិញ លុយក៏មិនបាន ហើយស្លាប់ទៅទាំងឈ្មោះអាសោចទៀត ធ្វើឲ្យម្ដាយឪពុកយំស្ទើដាច់ខ្យល់ទៅហើយព្រោះអាណិតកូនស្រីរបស់ខ្លួនពេក។

2

តាមព័ត៌មានពីប៉ូលីស Satreskrim បន្ទាប់ពីធ្វើការស៊ើបអង្កេត បានធ្វើការចាប់ខ្លួនជនសង្ស័យឈ្មោះ RefiPurnomo អាយុ ២៣ឆ្នាំ បន្ទាប់ពីបានបាត់ខ្លួនជាច្រើនថ្ងៃក្រោយពីបានសម្លាប់នារីដែលគាត់បានជួបតាមរយៈ ឆាត(Chat)។ ក្នុងនោះដែរ ជនសង្ស័យ បានសារភាពថា ខ្លួន និងជនរងគ្រោះ បានឆាតជាមួយគ្នាដោយជនរងគ្រោះជានារីលក់ខ្លួនតាមអនឡាញ គឺរឿងទាក់ទងតម្លៃគ្នា។

3

បន្ទាប់មកពួកគេទាំងពីរនាក់បានយល់ព្រមក្នុងតម្លៃមួយ ដែលព្រមព្រៀងគ្នាគឺប្រហែល ២០០ដុល្លា។ ក្រោយពីប្រតិបត្តិការរួចពួកគេទាំងពីរនាក់ក៏មានទំនាស់នឹងគ្នា ដោយជនល្មើសបានបង់លុយទៅជនរងគ្រោះត្រឹមតែ ៨០ដុល្លាប៉ុណ្ណោះ ធ្វើឲ្យជនរងគ្រោះខឹង ហើយជនសង្ស័យក៏បានគំរាមជនរងគ្រោះនឹងកាំបិត ដែលខ្លួនបានយកមក ហើយជនរងគ្រោះបានស្រែក ហើយទីបំផុតជនដៃដល់ក៏ច្របាច់ក និងបានយកកាំបិតចាក់ជាច្រើនដង រហូតដល់ជនរងគ្រោះស្លាប់បាត់បង់ជីវិត។ ក្រោយពីសម្លាប់រួច ជនសង្ស័យក៏បានរត់គេចខ្លួនបាត់ស្រមោលពីរបីថ្ងៃ មុនពេលដែលប៉ូលីសចាប់ខ្លួនមកផ្តន្ទាទោសបាន៕

4

5

6

7

សូមទស្សនាវីដេអូដូចខាងក្រោម៖