ចាប់ប្តីកំហូចទាល់តែបាន! ប្រពន្ធចំណាយលុយជាង ៥០០០ដុល្លារ ជួលអ្នកស៊ើបសង្កេតដើម្បីចាប់ប្តី និងប្អូនស្រីចិញ្ចឹម លបលួចបង្កើតភ្លើងតណ្ហាជាមួយគ្នានៅក្នុងសណ្ឋាគារ (មានវីដេអូ)

ក្រោយពីកើតមានការសង្ស័យ និងបានតាមដានអស់មួយរយៈ ប្រពន្ធក៏ចាប់បានប្តីរបស់នាង ជាមួយប្អូនស្រីចិញ្ចឹម ណាត់គ្នាបង្កាត់ភ្លើងស្នេហានៅក្នុងបន្ទប់សណ្ឋាគារមួយ។

1

ថ្មីៗនេះនៅលើបណ្តាញសង្គម បានកំពុងផ្សព្វផ្សាយឈុតឆាកវីដេអូដែលភរិយាកំពុងប្រញាប់ប្រញាល់មកកាន់សណ្ឋាគារ ដើម្បីចាប់ប្តី និងប្អូនស្រីរបស់នាង ដែលកំពុងតែនៅលើគ្រែតែមួយជាមួយគ្នា។ គូស្នេហ៍នេះមិនអាចបដិសេធបានឡើយ ដូច្នេះស្វាមី និងប្អូនស្រី អាចត្រឹមតែក្រាបសំពះ បង្ហាញនូវភាពសោកស្តាយតែប៉ុណ្ណោះ។ បច្ចុប្បន្ននេះឃ្លីបវីដេអូនេះត្រូវមានអ្នកបញ្ចេញមតិយោបល់ និងចែករំលែកជាច្រើនរាប់ពាន់ដង។

2

នៅក្នុងវីដេអូឃ្លីបនេះ ប្រពន្ធរបស់ប្តីក្បត់បានចំណាយលុយជាង ៥០០០ដុល្លារ ដើម្បីជួលក្រុមអ្នកស៊ើបអង្កេតជួយនាងចាប់ប្តីផិតក្បត់ ដែលលបលួចណាត់ជួបគ្នាក្នុងសណ្ឋាគារ។ អ្វីដែលធ្វើឱ្យបេះដូងខ្ទេចខ្ទាំបំផុតនោះគឺថា ប្ដីនៅជាមួយប្អូនស្រីចិញ្ចឹមរបស់នាង ដែលនាងបានជួយឧបត្ថម្ភចាប់តាំងពីនាងចាប់ផ្តើមការងារក្នុងទីក្រុង។

3

ប្រពន្ធរូបនេះបានត្អូញត្អែរនៅក្នុងវីដេអូឃ្លីបថា នាងបានប្រើឧបករណ៍ជាច្រើន ដើម្បីលួចស្ដាប់គូស្នេហ៍ផិតក្បត់មួយគូនេះនិយាយគ្នា។ នៅពេលដែលកូនៗរបស់ពួកគេឈឺ ប្តីរូបនេះមិនខ្វល់ និងមើលថែកូនៗរបស់ខ្លួនទេ តែបែរជាគាត់និយាយពាក្យផ្អែមល្ហែម ដើម្បីចែចង់ជាមួយស្រីផ្សេងទៅវិញ៕

4

5

សូមទស្សនាវីដេអូនដូចខាងក្រោមនេះ៖