អានហើយហូរទឹកភ្នែកមិនដឹងខ្លួន! កូនប្រុសតូច អោបមឈូសរបស់ម្ដាយ ហើយនិយាយថា “ហេតុអ្វី ម៉ាក់មិនមកគេងជាមួយកូន?” ថែមទាំងបានច្រៀងចម្រៀងឧទ្ទិសដល់ម្ដាយ (មានវីដេអូ)

បរទេស៖ សម្រាប់កុមារវាពិតជាពិបាកសម្រាប់ពួកគេក្នុងការយល់ពីគំនិតនៃការស្លាប់ និងការស្វែងយល់ពីមូលហេតុដែលមនុស្សដែលយើងស្រឡាញ់ចាកចេញពីយើងជារៀងរហូត។ ដូចជាក្មេងប្រុសតូចម្នាក់នេះដែលបានចោទសួរពីមូលហេតុដែលម្ដាយរបស់គាត់មិនគេងក្បែរគាត់ ប៉ុន្តែនៅក្នុងមឈូសជំនួសវិញ។

2

ក្មេងប្រុសតូចអាយុ ៥ឆ្នាំនេះ ឈ្មោះ Khayne Kheian Naelgas Castro បានបាត់បង់ម្តាយរបស់គាត់ឈ្មោះ Katherine Naelgas Castro ខណៈពេលដែលនាងសម្រាលកូនប្រុសរបស់គាត់ឈ្មោះ Cyril Khayzer នៅក្នុងមន្ទីរពេទ្យក្នុងស្រុកដែលមានទីតាំងនៅ San Jose, Mindoro Occidental ក្នុងប្រទេសហ្វីលីពីន។

9

នៅយប់ចុងក្រោយនៃពិធីបុណ្យសព ក្មេងប្រុសតូចបានដាក់កៅអីរួមគ្នានឹងខ្នើយ ដើម្បីគេងក្បែរម្តាយរបស់គេពេលចុងក្រោយ។ ចំពោះក្មេងតូចៗ ដែលបង្ហាញអារម្មណ៌បែបនេះទៅកាន់មនុស្សជាទីស្រឡាញ់របស់គេ ដែលនឹងរលាយបាត់ពីពិភពលោកនេះជារៀងរហូតគ្មានថ្ងៃត្រឡប់ វាពិតជាឈឺចាប់ខ្លាំងណាស់។

4

ប្រហែលជាក្មេងតូចៗមិនទាន់យល់ច្បាស់នៅឡើយនូវអ្វីដែលកំពុងកើតឡើង ពួកគេត្រឹមតែដឹងថាឪពុកម្ដាយរបស់ពួកគេកំពុងលង់លក់ក្នុងដំណេកដ៏យូរតែប៉ុណ្ណោះ។ ប៉ុន្តែការបាត់បង់ដៃដ៏កក់ក្ដៅរបស់ម្តាយដែលធ្លាប់អោបជារៀងរហូត និងភាពកក់ក្តៅរបស់ឪពុក បានធ្វើឱ្យកុមារមួយចំនួនមានអារម្មណ៍ថាតែលតោល ឯកា។

5

ថ្មីៗនេះរូបថតជាច្រើននៃក្មេងប្រុសជនជាតិហ្វីលីពីនអោបមឈូសរបស់ម្ដាយ បានរាលដាលនៅលើហ្វេសប៊ុកដែលធ្វើឱ្យបេះដូងមនុស្សពេញវ័យឈឺចាប់ខ្លាំង។

6

នៅពេលយប់ មនុស្សគ្រប់គ្នាបានកំពុងដេកលក់អស់ តែក្មេងប្រុសម្នាក់នេះ បានទៅកន្លែងដដែលអង្គុយក្នុងថ្ងៃបុណ្យសពទី ៥ របស់ម្តាយគាត់។ ក្មេងប្រុសនោះបានអង្គុយនៅទីនោះដោយទឹកមុខក្រៀមក្រំ ងាកមុខឆ្វេងស្ដាំ តែមិនព្រមចាកចេញទេ ហើយគាត់នៅតែសួរម្តាយថា “ម៉ាក់ហេតុអ្វី ម៉ាក់មិនមកគេងជាមួយកូន?”

7

មនុស្សជាច្រើនបាននិយាយថា “បេះដូងរបស់ខ្ញុំហាក់ដូចជាឈប់ដើរនៅពេលដែលខ្ញុំបានលឺពាក្យទាំងនេះ។ ហេតុអ្វីបានជាក្មេងប្រុសម្នាក់នេះ មិនទាន់ធំផង ប៉ុន្តែគាត់បែរជាមានអារម្មណ៌ឈឺចាប់ខ្លាំងម៉្លេះ?

8

10

បីថ្ងៃបន្ទាប់ពីមរណភាពរបស់ម្តាយ Khayne បានថតវីដេអូបង្ហាញពីច្រៀងចម្រៀង

ឧទ្ទិសដល់ម្ដាយ

ចុងក្រោយជាទីស្រឡាញ់របស់គាត់៕