គិតយ៉ាងម៉េចដែរ! នារីវ័យ ២៣ឆ្នាំម្នាក់ ជាតារា Japanese idol ថាខ្លួននៅតែងូតទឹកជាមួយឪពុក និងបងប្អូនប្រុសៗ

បរទេស៖ នារីជនជាតិជប៉ុនអាយុ ២៣ឆ្នាំ ដែលជា Japanese idol បានបើកបង្ហាញនៅលើកញ្ចក់ទូរស្សន៍ បានធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល ខណៈខ្លួននៅតែងូតទឹកជាមួយឪពុក និងបងប្អូនបង្កើតជាប្រុសថែមទៀតផង។

1

2

3

Japanese idol នោះមានឈ្មោះថា Kitami Naomi ជាក្មេងស្រីដែលមានសម្រស់ស្រស់ស្អាត ដែលកាលពីថ្ងៃទី ១១ កុម្ភៈ បានចូលរួមនៅក្នុងកម្មវិធីទូរទស្សន៍ និងបានចែករំលែកថា “ថ្វីបើខ្ញុំធំហើយ ខ្ញុំនៅតែងូតទឹកជាមួយឪពុក និងបងប្អូនប្រុសរបស់ខ្ញុំ”។

4

នៅពេលនាងត្រូវបានគេសួរថា “ហេតុអ្វីបានជាគ្រួសាររបស់អ្នកងូតទឹកជាមួយគ្នា?” Kitami ឆ្លើយថា វាជាវិធីសន្សំពេលវេលាព្រោះគាត់មានបងប្អូនប្រុស ៣នាក់ ហើយម្នាក់ៗត្រូវចំណាយពេល ១ម៉ោង ដើម្បីងូតទឹក ដូច្នេះពួកគេសម្រេចចិត្តងូតទឹកជាមួយជាដើម្បីឱ្យបានលឿន។

5

6

ភ្លាមៗនោះ Kitami ចាប់ផ្ដើមឆ្ងល់ថា តើគួរងូតទឹកជាមួយគ្រួសាររបស់គាត់ទៀតទេ ដោយសារតែសម្រាប់នាង បន្ទប់ទឹកគឺជាកន្លែងដ៏សំខាន់មួយ នៅពេលងូតទឹកជាមួយគ្នា នាងតែងតែនិយាយគ្នាលែង ប្រាប់ពីរឿងអាថ៌កំបាំងទៅឪពុក និងបងប្អូនប្រុសរបស់នាង។ លើសពីនេះទៅទៀត ទំលាប់ទាំងអស់នេះ គឺចាប់តាំងពីនាងនៅក្មេង ដូច្នេះប្រសិនបើនាងឈប់ឥឡូវនេះ នាងខ្លាចឪពុកនាងមានអារម្មណ៍សោកសៅ។

តែទោះជាយ៉ាងណាក៏ដោយ នាងមានអាយុ ២៣ឆ្នាំហើយ មនុស្សជាច្រើនបានណែនាំនាងកុំងូតទឹកជាមួយឪពុក និងបងប្អូនប្រុសរបស់នាងទៀត ដូច្នេះហើយនាងបានចូលក្នុងកម្មវិធីទូរទស្សន៍នេះ ដើម្បីសុំដំបូន្មានពីទស្សនិកជនថា “ខ្ញុំឆ្ងល់ថា តើខ្ញុំគួរតែបញ្ឈប់ ឬក៏បន្តទម្លាប់នោះ”។

លោក Nakai ដែលជាម្ចាស់កម្មវិធីផ្ទាល់បាននិយាយថា “ខ្ញុំមិនឃើញបញ្ហាអីផង អ្នកអាចបន្តងូតទឹកជាមួយមនុស្សជាទីស្រឡាញ់ដូចធម្មតា” ។ លោក បន្ថែមថា យោងតាមការស្ទង់មតិរបស់កាសែត Asahi Shimbun ដែលជាកាសែតធំបំផុតទី២ ឲ្យដឹងថា ២០% នៃសិស្សដែលចូលរួមក្នុងការស្ទង់មតិ គឺនៅតែងូតទឹកជាមួយឪពុករបស់ពួកគេ ទោះបីពួកគេបានធំហើយក៏ដោយ។

លោកNakai ក៏បានបញ្ចប់រឿងរ៉ាវដ៏ចម្លែករបស់តារារូបនេះ ដោយផ្តល់ឱ្យ Naomi នូវការណែនាំមួយថាៈ “ដើមឈើនីមួយៗ ផ្កានីមួយៗ គ្រប់ផ្ទះនីមួយៗ មានរឿងរៀងៗខ្លួន។ ប្រសិនបើមានគ្រួសារ ១០០ នឹងមានការរស់នៅខុសៗគ្នាទាំង ១០០ក្បួននឹងកើតឡើងដែរ។ វាមិនចាំបាច់នាំយកបទដ្ឋានរបស់អ្នកដទៃមកប្រៀបធៀបជាមួយក្រុមគ្រួសាររបស់ពួកគេទេ៕

7

8

9

10

11