ធ្លាប់តែលឺអ្នកទស្សន៍ទាយចាញ់បោកគ្រូទាយ តែឥលូវ គ្រូចិនសែវ័យចំណាស់ម្នាក់ ត្រូវក្មេងស្រីបោកលុយអស់ជិត ១០ម៉ឺនដុល្លារឯណ្ណោះ

បរទេស៖ បុរសចំណាស់ម្នាក់ ដែលគេដឹងថាជាចិនសែ ត្រូវស្រីក្មេងប្រៀបដូចជាចៅ បានបោកបញ្ឆោតទាក់ទាញ លួងលោម និងគេងជាមួយគាត់ទៀតផង តែចុងបញ្ចប់នាងបានបោកលុយរបស់គាត់ទាំងអស់មានចំនួនប្រមាណជា ៤០ម៉ឺនលុយម៉ាឡេស៊ី (ជិត ១០ម៉ឺនដុល្លារអាមេរិច)។

1

នារីវ័យក្មេងម្នាក់នោះ មានឈ្មោះក្នុងគណនីហ្វេសប៊ុកថា Crystal Lim បានបោកប្រាស់លុយរបស់លោកគ្រូចិនសែ ជនជាតិម៉ាឡេស៊ី ហើយអត្តសញ្ញាណរបស់ពួកគេត្រូវបានបង្ហាញដោយអ្នកលេងក្នុងបណ្ដាញសង្គម។

2

តាមរយៈការឆ្លើយឆ្លងគ្នាតាមឆាត ដែលត្រូវបានចែកចាយដោយហ្វេសប៊ុកឈ្មោះ Gan Ling Yang ឲ្យដឹងថា នារីវ័យក្មេងនោះបានព្យាយាមទាក់ទង លួងលោម លោកចិនសែខាងលើ ដោយប្រើពាក្យសំដីបែប ស្រើបស្រាល ដែលធ្វើឱ្យគាត់លង់ចិត្ត លង់ស្នេហ៏ដកចិត្តមិនបាន ហើយនៅទីបំផុតពួកគេទាំងពីរក៏បានទាក់ទងគា្នជាផ្លូវការ។ អ្នកលេងបណ្ដាញសង្គមបានយករឿងនេះមកនិយាយលេងសើច ហើយថែមទាំងបង្ហោះសារបែបលេងសើចចំអកថា “តើបុរសចំណាស់ម្នាក់នេះនៅមានតណ្ហាក្រាស់ណាស់មែនទេ?”

3

នៅក្នុងនោះដែរ មានរូបថតជាច្រើនសន្លឹក បានបង្ហាញពីភាពផ្អែមល្អែមនឹងគ្នា ដូចជា ដើរលេង ធ្វើខួបកំណើត ព្រមទាំងប្ដូរចិញ្ចៀនគ្នាទៀតផង។ ទោះជាយ៉ាងណា អ្នកលេងបណ្ដាញសង្គមជាច្រើន បាននិយាយថា ទាំងនេះក៏ជាកំហុសរបស់គ្រូចិនសែម្នាក់នេះដែរ ព្រោះគាត់តណ្ហាក្រាស់ គ្មានអ្នកណាបង្ខំឱ្យចូលក្នុងស្ថានភាពបែបនេះទេ៕ ប្រភព៖ thecoverage

4

5

6

7

8

9

10

11

12

13

14

15