ស្ថានការណ៍កាន់តែមិនស្រួល! ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងថ្មី ជាង ៧០០នាក់ទៀតហើយ

នាថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាលបានបន្តប្រកាសចំនួន អ្នកឆ្លងកូវីដ១៩ នៅកម្ពុជា ដែលតួលេខសរុប គឺ ៧២៩ នាក់។ នេះជាទិន្នន័យដែលទទួលបានពីរាជធានីខេត្តទាំង ២៥ នាថ្ងៃទី ០៨ មិថុនា ឆ្នាំ២០២១។

Cambodia Inside Thumnail 2021 06 08

ក្នុងនោះ ចំនួនអ្នកជាស្បើយ ត្រូវបានបង្ហាញផងដែរ ក្នុងចំនួន ៣៩៨ នាក់។

60c04566bb472_1623213360_large

គួរបញ្ជាក់ដែរថា ចំនួនអ្នកឆ្លងនៅកម្ពុជានៅតែបន្តមាន ខណៈអ្នកឆ្លងក្នុង១ថ្ងៃៗ រាប់រយនាក់ ចំនួនដែលរកឃើញទាំងក្នុងខេត្ត និងរាជធានី។ ជាការដែលគួរឲ្យបារម្ភបំផុតនោះគឺ តួលេខឆ្លងនៅតែខ្ពស់ ចំនួនអ្នកឆ្លងនៅបន្តកើតមាន ខណៈអ្នកជំងឺច្រើននាក់កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ យ៉ាងណាក៏ដោយ យើងនៅតែអាចការពារបានេពីជំងឺដ៏កាចសាហាវនេះ តាមរយៈការពារ និងការអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ៕