លេងសុទ្ធតែចឹងម៉ង! កំពូលអ្នកលក់តាមអនឡាញ តែងខ្លួនប្លែកៗឡាយ៍លក់ម្ហូបអាហារ ទទួលបានការគាំទ្រយ៉ាងខ្លាំង

បរទេស៖ ថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក កំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំង ចំពោះប្ដីប្រពន្ធជនជាតិថៃមួយគូ ដែលត្រូវបានគេស្គាល់ថាជាអ្នករកស៊ីលក់អនឡាញ ឡាយ៍លក់ម្ហូបអាហាររបស់ខ្លួននៅលើបណ្ដាញសង្គម ដោយពួកគេតែងខ្លួនបែបចម្លែកៗជាច្រើនឈុត សឹងតែគ្រប់ទម្រង់ ដើម្បីទាក់ទាញភ្នែកអតិថិជនរបស់ខ្លួនឱ្យទៅជាវទំនិញ។

13

2

12

ការតែងខ្លួនរបស់ប្តីប្រពន្ធមួយគូនេះ គ្រប់រូបភាពសុទ្ធតែប្លែកៗសឹងតែទាំងអស់នោះ ត្រូវបានអ្នកនិយមលេងបណ្ដាញសង្គមនាំគ្នាចែកចាយពីមួយទៅមួយជាបន្តបន្ទាប់ ព្រោះវាពិតជាប្លែកភ្នែក និង គួរឱ្យទាក់ទាញ និងចាប់អារម្មណ៍ជាខ្លាំង។

11

10

អ្វីដែលជាពិសេសដែលធ្វើឲ្យមហាជនស្ងើចនោះគឺ ពួកគេមានការឆ្នៃប្រឌិតខ្ពស់ក្នុងការរកទីផ្សារ ទាំងដែលពួកគេមានមុខមាត់ស្អាតបាត តែទៅតែងជាខ្មោច បិសាច ដោយមើលទៅធ្វើឱ្យមហាជនអូសរំលងមិនបាន ។

9

សូមបញ្ជាក់ថា រាល់គ្រប់វីដេអូឡាយ៍របស់ប្ដីប្រពន្ធមួយគូនេះ គឺទទួលបានការទស្សនារាប់ម៉ឺននាក់ពីមហាជន ដែលជាពិសេសនោះ គឺមហាជនអ្នកដែលនិយមលេងបណ្ដាញសង្គមតែម្ដង ព្រោះថារាល់ពេលឡាយ៍ ពួកគេតែងតែទទួលបានការសប្បាយរីករាយជាមួយអ្នកលក់ដ៏ប៉ុនប្រសប់ ដែលនឹកឃើញរកមធ្យោបាយទាំងនេះ ដើម្បីទាក់ទាញដល់អតិថិជន៕

8

7

1

6

5

4

3