ចម្លែកណាស់! ក្នុងពិធីបុណ្យស.ព តុបតែងសុទ្ធតែតុក្កតា Mickey Mouse ក្រោយដឹងការពិត រំជួលចិត្តខ្លាំងណាស់

បរទេស៖ កាលពីថ្មីៗនេះ នៅវត្តមួយក្នុងខេត្ត Ratchaburi បានរៀបចំពិធីបុណ្យសពដ៏ចម្លែកមួយ ដែលមានការរចនាមឈូស និងរៀបចំតុបតែងជារូបតុក្កតា Mickey Mouse របស់សពស្រ្តីចំណាស់ម្នាក់ អាយុ ៥០ឆ្នាំ ទទួលមរណភាពដោយជំងឺខ្សោយតម្រងនោម។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ ប្រទេសថៃ។

1

2

កូនប្រុសរបស់សពស្ត្រីខាងលើដែលជាព្រះសង្ឃ បានរៀបរាប់ប្រាប់ថា ញ៉ោមម៉ែចូលចិត្តសន្សំរូបតុក្កតា ដង្កៀបសក់ និង របស់របរផ្សេងៗទៀតដែលមានរូបតុក្កតា ហើយញ៉ោមម៉ែបានប្រាប់អត្មាថា ប្រសិនបើញ៉ោមម៉ែស្លាប់ទៅឱ្យរៀបចំពិធីបុណ្យសពដែលគួរឱ្យស្រឡាញ់ មានរូបតុក្កតា Mickey Mouse ហើយដាក់តុក្កតាក្នុងមឈូសផង ទើបអាត្មារៀបចំពិធីបុណ្យសពបែបនេះ ហើយបានកុម្មង់មឈូសពិសេសមានបាញ់ថ្នាំរូបតុក្កតា ព្រមទាំងមានចែកអាល់កុល និង ម៉ាស់រូបតុក្កតា Mickey Mouse ដល់អ្នកមកចូលរួមបុណ្យនេះផងដែរ។

3

4

ចំពោះតុក្កតា Mickey Mouseធំចំនួន ២ ដាក់ជាប់នឹងមឈូសនេះ និងតាក់តែងមុខរោងបុណ្យនោះ គឺជាតុក្កតាដែលញ៉ោមម៉ែស្រឡាញ់ខ្លាំងជាងគេ ព្រោះគាត់បានមកពី Disneyland ប្រទេសជប៉ុន។

ក្រោយពីធ្វើពិធីបុណ្យសពហើយ កូនប្រុសដែលជាព្រះសង្ឃ នឹងទុកវាដើម្បីរំលឹកដល់ម្ដាយដែលបានទទួលមរណៈកាលទៅហើយ ហើយព្រមទាំងបានបញ្ជាក់ប្រាប់ទៀតថា ពិធីបុណ្យសព ១០០ថ្ងៃខាងមុខក្រុមគ្រួសារបានគិតគ្នាថា ពួកគេនឹងរៀបចំបែបនេះម្ដងទៀត ព្រោះវាជាអ្វីដែលអាចធ្វើឱ្យម្ដាយជាលើកចុងក្រោយបាន។

5

6

នេះហើយទឹកចិត្តកូនៗ បានធ្វើបុណ្យសពជូនអ្នកគុណដ៏ធំធេង នូវអ្វីដែលអ្នកគុណចូលចិត្តមុនស្លាប់បាត់បង់ជីវិតទៅ ដោយសេចក្តីស្រណោះស្រណោកបំផុត៕

7

8

9