បន្ទាប់ពីក្រុងភ្នំពេញរកឃើញអ្នកឆ្លងច្រើនហើយនោះ បណ្ដាខេត្តទាំងនេះ ក៏រកឃើញអ្នកឆ្លងតៗគ្នាជាចង្កោមធំៗគួរឱ្យបារម្ភ

ភ្នំពេញ ៖ ខេត្តដែលមានចំនួនអ្នកឆ្លងច្រើនជាងគេ ត្រូវបានអជ្ញាធរខេត្តរកឃើញជារៀងរាល់ថ្ងៃ និងក្នុងចំនួនជាច្រើនរយនាក់ ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ ដែលតួលេខត្រូវបានបង្ហាញដោយក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

Cambodia Inside Thumnail 2021 06 08

នៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២១ មិ្សលមិញនេះ​ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥៨៩ នាក់ ដែលក្នុងនោះ មានខេត្តចំនួន ៥ ត្រូវបានរកឃើញថាមានអ្នកជំងឺកូវីដ១៩ ឆ្លងច្រើនៗគួរឱ្យកត់សម្គាល់ ។ ខេត្ត ទាំង ៥នោះរួមមាន ៖

​១.ខេត្តកំពត រកឃើញអ្នកឆ្លងចំនួន ៥៩ នាក់

២. ខេត្តតាកែវ រកឃើញអ្នកឆ្លងចំនួន ៥៥ នាក់

៣. ខេត្តបន្ទាយមានជ័យ រកឃើញអ្នកឆ្លងចំនួន ៣១ នាក់

៤. កំពង់ចាម រកឃើញអ្នកឆ្លងចំនួន ២៩ នាក់

៥. ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងចំនួន ១៥ នាក់