អ្នកជំងឺម្នាក់ គឺជាបុគ្គលិកខាងផ្នែករត់តុ ធ្វើការនៅភោជនីយដ្ឋាន ហុងកុង សាខាទី៦

(ភ្នំពេញ)៖ អ្នកជំងឺម្នាក់ គឺជាបុគ្គលិកខាងផ្នែករត់តុ ធ្វើការនៅភោជនីយដ្ឋាន ហុងកុង សាខាទី៦ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ២០ ផ្លូវ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា។ នេះបើយោងតាមគណនីហ្វេកប៊ុករបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញផ្សាយមុននេះបន្តិច នាថ្ងៃទី០៧ មិថុនា ២០២១នេះ។

Photo_2021 06 07_14 47 17

អនុគណៈកម្មការខាងលើ សូមសាធារណៈជូនទាំងអស់ ដែលបានចេញចូលផ្សារម៉ាក្រូ ត្រូវតាមដានសុខភាពរបស់ខ្លួន និងប្រញាប់ទៅយកសំណាកធ្វើតេស្តរកមេរោគនេះ ឲ្យបានទាន់ពេលវេលា និងដាក់ខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃតាមដានអាការៈ និងអនុវត្តន៍វិធានសុខាភិបាល ៣កុំ ៣ការពារ ឲ្យបានជាប់ជានិច្ច៕