ស្ត្រីមេផ្ទះម្នាក់កើតជំងឺកូវីដ ប្រាប់ថាស្ទើរតែរាល់ថ្ងៃ ខ្លួនតែងតែទៅទិញម្ហូបអាហារនៅម៉ាក្រូ

(ភ្នំពេញ)៖ ស្ត្រីមេផ្ទះម្នាក់ ដែលទើបរកឃើញមានជំងឺកូវីដ បានប្រាប់ថា គាត់តែងតែទៅទិញម្ហូបអាហារ នៅផ្សារម៉ាក្រូ ក្នុងរាជធានីភ្នំពេញ សឹងតែរាល់ថ្ងៃ។ នេះបើយោងតាមគណនីហ្វេកប៊ុករបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញផ្សាយមុននេះបន្តិច នាថ្ងៃទី០៧ មិថុនា ២០២១នេះ។

Image_2021 06 07_10 57 12

Cambodia Inside Thumnail 2021 06 07

អនុគណៈកម្មការខាងលើ សូមសាធារណៈជូនទាំងអស់ ដែលបានចេញចូលផ្សារម៉ាក្រូ ត្រូវតាមដានសុខភាពរបស់ខ្លួន និងប្រញាប់ទៅយកសំណាកធ្វើតេស្តរកមេរោគនេះ ឲ្យបានទាន់ពេលវេលា និងដាក់ខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃតាមដានអាការៈ និងអនុវត្តន៍វិធានសុខាភិបាល ៣កុំ ៣ការពារ ឲ្យបានជាប់ជានិច្ច៕