មានទៅទិញឥវ៉ាន់នៅទីនោះអត់! អ្នកជំងឺកូវីដ ទៅទិញឥវ៉ាន់ នៅដេប៉ូលក់ចាប់ហួយ តែ តិចឡុង ខណៈបុគ្គលិកនៅទីនោះ មិនទាន់បាន…

(ភ្នំពេញ)៖ តាមការបញ្ជាក់របស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ បានឲ្យដឹងថា អ្នកជំងឺកូវីដម្នាក់ បានទៅទិញអីវ៉ាន់នៅដេប៉ូលក់ចាប់ហួយ តែ តិចឡុង (ម្តុំផ្សារអូឡាំពិច) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៥០ ផ្លូវលេខ៣១៨ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។

អនុគណៈកម្មការខាងលើ ក៏បានអំពាវនាវសូមឲ្យពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅទីតាំងខាងលើ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

សូមបញ្ជាក់៖ បុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ មិនទាន់បានទៅយកសំណាកនៅឡើយទេ គិតត្រឹមព្រឹកថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០២១៕

Image_2021 06 07_10 43 36