ម៉េចចឹង! តារាចម្រៀង អ៊ីណូ ត្រូវម្ចាស់បំណុលតាមទារលុយដល់មុខហាង ក្រោយពីចេញសែកអត់លុយឲ្យគេ (មានវីដេអូ)

ថ្មីៗនេះ លោក អ៊ីណូ ដែលប្រិយមិត្តស្គាល់លោកជាតារាចម្រៀង និងជាអ្នកនិពន្ធមួយរូបនៅក្នុងផលិតកម្មសាន់ដេ ហើយក៏ជា ថៅកែឡានមួយកន្លែងដែរ ត្រូវបានម្ចាស់បំណុលតាមទារលុយដល់មុខហាង ដោយសារតែលោកចេញសែកឲ្យគេមិនមានទឹកប្រាក់រហតូដល់ទៅ ១០,០០០ដុល្លារ។

1

ម្ចាស់បំណុលខាងលើ បានហៅអ្នកសារព័ត៌មាន ដើម្បីមកថតផ្សាយ និងឲ្យលោក អ៊ីណូ ចូលខ្លួនមកដោះស្រាយជាមួយខ្លួន រឿងបំណុលដែលលោក អ៊ីណូ ជំពាក់លុយខ្លួនចំនួន ១០,០០០ដុល្លារ ដែលចេញសែកមួយសន្លឹកគ្មានទឹកប្រាក់នៅក្នុងធនាគារទេ នៅពីមុខហាងឡាន ដែលស្ថិតនៅតាមដងផ្លូវម៉ុងរិទ្ធី រាជធានីភ្នំពេញ។

2

នៅពេលដែលលោក អ៊ីណូ ចេញមកដើម្បីសម្រួលគ្នា ត្រូវបានម្ចាស់បំណុលប្រើពាក្យសម្តីខ្លាំងទៅកាន់លោកដែលបានខ្ចីលុយហើយមិនព្រមសង។ តែបើតាមសម្តី លោក អ៊ីណូ បានឆ្លើយតបទៅវិញយ៉ាងខ្លី មិនវែកញ៉ែកច្រើនទេ គឺថ្ងៃស្អែកលោកនឹងប្រគល់លុយដែលជំពាក់សងជូនទៅម្ចាស់លុយវិញ៕

3

4

5

សូមទស្សនាវីដេអូខាងក្រោម