ស្ថានការណ៍ថ្ងៃនេះល្អប្រសើរខ្លះហើយ! តួលេខអ្នកឆ្លងថ្មី ថយចុះវិញហើយ បើធៀបពីម្សិលមិញ ចំណែកករណីជាសះស្បើយជាង ១០០០នាក់

(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ តាមប្រកាសរបស់ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងថ្មី ចំនួន ៥៨៩នាក់បន្ថែមទៀត ក្នុងនោះ ឆ្លងពីក្រៅប្រទេស ចំនួន ២៧នាក់ ខណៈអ្នកជាសះស្បើយពីជំងឺមានចំនួន ៩៤៥នាក់ ដែលអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យទៅផ្ទះ និងអ្នកស្លា.ប់ ចំនួន ០៣នាក់។

Cambodia Inside Thumnail 2021 06 07

រហូតមកដល់ពេលនេះ នៅប្រទេសកម្ពុជាយើងមានអ្នកឆ្លងសរុប ចំនួន ៣៤,៨៣៣នាក់, អ្នកជាសះស្បើយ ចំនួន ២៨,០៩២នាក់ និងអ្នកស្លាប់ ចំនួន ២៦៦នាក់៕

Image_2021 06 07_12 00 31