គួរឲ្យសង្វេគជាពន់ពេក! ស្រលាញ់គ្នា ១២ឆ្នាំ ដល់ថ្ងៃរៀបការ បែរជាកូនកំលោះធ្វើពិធីជាមួយសពកូនក្រមុំទៅវិញ (មានវីដេអូ)

ចិន៖ ពិតជារំជួលចិត្តណាស់ ក្នុងទិដ្ឋភាពពិធីបុណ្យសពមួយ លាយឡំជាមួយ នឹងការឈឺចាប់របស់កូនកំលោះអភ័ព្វម្នាក់ ដែលកំពុងតែធ្វើឲ្យមហាជនជាច្រើន មានការរំជួលចិត្តជាខ្លាំង ដោយសារតែក្នុងពិធីបុណ្យនេះ គឺជាសពរបស់កូនក្រមុំ។ កូនកំលោះនោះ ឈ្មោះ ស៊ូ ស៊ីណាន់ ហើយគូស្នេហ៍ភក្តីរបស់លោក ដែលបានស្លា.ប់បាត់បង់ជីវិត មានឈ្មោះ យាង ឡឹក។

1

2

រយៈពេល ១២ឆ្នាំជាងមកហើយ ដែលពួកគេទាំងពីរ មានអនុស្សាវរីយ៍ជាមួយគ្នា និងបានភ្ជាប់ពាក្យជាមួយគ្នាទៀតផង ប៉ុន្តែគួរឲ្យសោកស្តាយណាស់ នៅជិតដល់ថ្ងៃរៀបមង្គលការទៅហើយ បែរជាជំងឺប្រចាំកាយរបស់កូនក្រមុំ គឺមហារីកសុដន់ វាបានធ្វើទុក្ខបុកម្នេញដល់រហូតធ្វើឲ្យនាងទ្រាំនឹងការឈឺចាប់លែងបាន ក៏បណ្ដាលឲ្យស្លាប់នៅពេលនោះតែម្ដង។ ដោយសារតែស្រណោះនាងខ្លាំងពន់ពេក បុរសអភ័ព្ធ បានរៀបពិធីមង្គលការជាមួយនឹងសាកសពនារី ដែលលោកស្រលាញ់ស្មើជីវិត។

3

4

នៅខណៈនោះដែរ កូនកំលោះឈរសម្រក់ទឹកភ្នែក និងនិយាយទៅកាន់សពក្រមុំនោះថា «កុំបារម្ភណា បងដឹងថាពេលគ្មានអូន បងនឹងពិបាកណាស់ តែបងនឹងប្រឹងប្រែងមិនចុះចាញ់ក្នុងជីវិតនេះឡើយ»។

រឿងរ៉ាវរបស់ពួកលោកទាំងពីរនេះ ត្រូវបានគេចែកចាយពាសពេញលើបណ្តាញសង្គម និងបានធ្វើឲ្យមហាជនជាច្រើន មានក្តីអាណិតអាសូរជាខ្លាំង ដែលស្នេហាដ៏ស្មោះស្ម័គ្ររបស់ពួកគេ បែរជាមកត្រូវជួបរឿងអាក្រក់បែបនេះ បន្សល់ទុកត្រឹមក្តីអាល័យ និងការដ៏ឈឺចាប់ធំប៉ុនមហាមេឃ៕

5

6

7

8

9

10

11

12

13