ចេះរកនឹកឃើញ! ស្ត្រីម្នាក់លេបលុយចូលក្នុងពោះជាង ១០,០០០ដុល្លារ ក្រោយពីឈ្លោះគ្នាជាមួយប្តីមានស្រីខាងក្រៅ និងខ្លាចប្តី…(មានវីដេអូ)

បរទេស៖ ហេតុតែកើតចិត្តប្រច័ណ្ឌនឹងប្តី ស្ត្រីម្នាក់សម្រេចធ្វើរឿងហួសចិត្តមួយ ដោយយកលុយមកលេបចូលក្នុងពោះអស់ចំនួនរហូតដល់ទៅជាង ៧០០០ដុល្លារអាមេរិក ដែលសុទ្ធតែជាក្រដាសប្រាក់ ១០០ដុល្លារ ព្រោះតែខឹងនឹងប្តីរបស់ខ្លួនទៅមានស្រីខាងក្រៅ តែសំណាងល្អត្រង់ថា ក្រពះរបស់នាងមិនកិនលុយនោះកម្ទេចទាំងអស់ ដោយនៅសល់លុយ ៥៧០០ដុល្លារយកចេញមកវិញ។

1

រឿងហេតុដ៏ចម្លែកនេះដែរ កើតឡើងនៅប្រទេសកូឡុំប៊ី ក្រោយពីនាងលេបលុយហើយ នាងបានត្អូញឈឺចុកពោះខ្លាំង រួចក៏ទៅមន្ទីរពេទ្យ ក្នុងទីក្រុង Bucaramanga ដោយនាងបានប្រាប់ក្រុមគ្រូពេទ្យថា នាងបានលេបលុយចន្លោះពី ៧,០០០ដុល្លារ ទៅ ៩,០០០ដុល្លារ ដើម្បីរក្សាទុកកុំឲ្យរបូតចូលក្នុងដៃប្តី ដែលកំពុងផិតក្បត់នាង។

2

ស្ត្រីរូបនោះ បាននិយាយឲ្យដឹងថា នាងបានលក់របស់របរអគ្គិសនីប្រើប្រាស់ក្នុងផ្ទះមួយចំនួន ដើម្បីសន្សំលុយសម្រាប់ដំណើរកំសាន្តជាមួយប្តី។ តែនាងបានខកចិត្តជាខ្លាំង នៅពេលដឹងថា ប្តីរបស់នាងកំពុងតែក្បត់ចិត្តនាង និងបានគំរាមយកលុយពីនាង ហើយនាងក៏បានលុយនោះមកទាំងអស់ចូលក្នុងពោះតែម្តង ក្នុងបំណងព្យាយាមរក្សាវាឲ្យផុតពីដៃប្តី។

3

សរុបលុយដែលនាងបានលេបក្រដាសលុយ ១០០ដុល្លារនោះ មានទឹកប្រាក់ទាំងអស់ ១,៧០០០ដុល្លារ។

វេជ្ជបណ្ឌិត បាននិយាយថា ពួកគេពុំអាចដកលុយ ១០០ដុល្លារ ចំនួន ៥៧សន្លឹកដោយពុំធ្វើការវះកាត់ ចេញពីក្នុងក្រពះ និងពោះវៀនរបស់ស្ត្រីរងគ្រោះនាងបាន ដោយស្រោមលុយមួយចំនួន ត្រូវបានបំផ្លាញទាំងស្រុងរួចទៅហើយ។ ក្រោយពីវះកាត់រួច លោកវេជ្ជបណ្ឌិត ក៏បានប្រគល់លុយដែលនៅសេសសល់ទៅឲ្យប៉ូលីសក្នុងតំបន់។ ការស៊ើបអង្កេតមួយត្រូវបានធ្វើឡើង ចំពោះរឿងរ៉ាវបែកបាក់គ្នារបស់ប្តីប្រពន្ធនេះ។ ក្រៅពីនេះ ស្ត្រីនោះក៏ត្រូវបង់សម្រាប់ការវះកាត់យកលុយនោះដែលនៅល្អចំនួន ៥៧០០ដុល្លារផងដែរ៕

4

5

6

7