អត់យល់ មហាឆ្ងល់! អ្នកវិទ្យាសាស្រ្តក្រញាញ់ខួរ ក្រោយឃើញសត្វកង្កែបអត់មានក្បាល តែនៅមានជីវិតជាធម្មតា (មានវីដេអូ)

បរទេស៖ សត្វកង្កែបមួយក្បាលដែលគេថតជាវីដេអូបាន ក្រោយឃើញទិដ្ឋភាពចម្លែករបស់វា ដោយកង្កែបនោះគ្មានក្បាលតែអាចលត់ចុះលត់ឡើងនៅក្នុងព្រៃមួយកន្លែង នៅសហរដ្ឋអាមេរិក។

1

តាមវីដេអូបានបង្ហាញពីសត្វកង្កែបមួយអត់មានក្បាល នៅក្នុងព្រៃ Connecticut ដែលវាចម្លែកខុសពីសត្វកង្កែបដ៏ទៃទៀត ដោយមុនដំបូងពួកគេស្មានតែមើលច្រឡំ ដល់តែមើលម្តងហើយម្តងទៀត វាពិតជាមានអត់ក្បាលមែន តែជីវិតធម្មតាអាចរស់ដូចសត្វផ្សេងបាន។

2

សត្វកង្កែបមួយនេះ បានធ្វើឲ្យអ្នកវិទ្យាសាស្រ្តក្រញាញ់ខួរតែម្តង មិនដឹងរកដំណោះស្រាយមួយណា ដើម្បីស្រាយបញ្ជាក់ថាវាហេតុអីបានជាអត់ក្បាល ហើយនៅតែអាចរស់បាន។ ក្រុមអ្នកវិទ្យាសាស្រ្តក៏បានបង្ហោះរបកគំហើញនេះទៅកាន់ប្រព័ន្ធដែលមានការពាក់ព័ន្ធ ធ្វើការពិភាគក្សាមើល និងស្វែងរកមូលហេតុទាំងនេះ។

3

ចំពោះវីដេអូដែលត្រូវថតបានដោយយុវនារីម្នាក់ ឈ្មោះ Fill Flemming ជានិស្សិតនៅសកលវិទ្យាល័យ Massachusetts គឺជាអ្នកឃើញកង្កែបចម្លែកមួយក្បាលនៅក្នុងព្រៃ Connecticut ហើយថតវាទុកដើម្បីស្វែងរកមូលហេតុនៅលើវា ហើយនាងក៏បានបង្ហោះរូបភាពវីដេអូនោះនៅលើគេហទំព័រ Twitter ដើម្បីសាកសួគេឯងបន្ថែមទៀត។ ហើយរឿងដ៏ចម្លែកមួយនេះ អ្នកវិទ្យាសាស្រ្តក៏កំពុងបានខិតខំសិក្សាស្រាវជ្រាវស្វែងយល់ពីសត្វកង្កែបនេះផងដែរ៕

4

សូមទស្សនាវីដេអូខាងក្រោម