អុញនោះ អ្នកចូលចិត្តសាច់កាប់ ! អ្នកលក់សាច់កាប់ឲ្យគេរាល់ថ្ងៃ មួយគ្រួសារឆ្លងកូវីដ ត្រូវបានឡានពេទ្យយកទៅ… (មានវីដេអូ)

(ភ្នំពេញ) ៖ តាមការជូនដំណឹងរបស់ លោក សេង វ៉ាន់ថា ចៅរងទី១សង្កាត់ស្ទឹងមានជ័យទី២ បានឲ្យដឹង កាលពីរសៀលថ្ងៃទី៤មិថុនាថា មានបុរសអ្នកលក់សាច់កាប់ និងប្រពន្ធ ព្រមទាំងកូនតូច ២នាក់ ដែលរស់នៅក្នុងក្រុមទី១៧ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានឆ្លងជំងឺកូវីដមួយគ្រួសារតែម្តង។

1

បុរសដែលរកឃើញវិជ្ជមានជំងឺនេះ ជាអ្នកលក់សាច់កាប់ដាច់ជាងគេរាល់ថ្ងៃ នៅចំពីមុខស្ថានីយ៍តេលា ច្រកចូលភូមិឫស្សី។ ក្រុមគ្រួសារមួយនេះ ត្រូវបានក្រុមគ្រូពេទ្យមកយកទៅព្យាបាលរួចហើយ។

លោកក៏បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋដែលបានមកទិញសាច់កាប់របស់បុរសខាងលើ បើមានអាការៈប្លែក សូមរួសរាន់ទៅពិនិត្យសំណាកជាបន្ទាន់៕

2

3

សូមទស្សនាវីដេអខាងក្រោម