ស្លុតចិត្តខ្លាំងណាស់! ប្តីប្រពន្ធមួយគូទ្រហូយំ នៅសុខៗកូនទើបតែអាយុជិត១ខែ មិនដឹងថាស្លាប់តាំងពេលណា ដោយមូលហេតុអ្វី អ្នកជំនាញមកទើបដឹងថា… (មានវីដេអូ)

ថៃ៖ ប្តីប្រពន្ធមួយគូ ស្លុតចិត្តជាពន់ពេក ដែលមិនដឹងថា កូនតូចរបស់ស្លា.ប់ ដោយតាំងពេលណា ពុំមានមូលហេតុច្បាស់លាស់ឡើយ ករណីហេតុការណ៍ខាងលើនេះ នៅស្រុកយ៉ាងតាឡាត ខេត្តកាឡាក់ស៊ីន ប្រទេសថៃ។

មន្រ្តីប៉ូលីសស៊ើបអង្កេត លោកវរសេនីយ៍ទោ Somsak Liga បានទទួលដំណឹងពីប្រជាពលរដ្ឋមកថា មានទារកអាយុមិនទាន់គ្រប់ ១ខែផង បានស្លា.ប់បាត់បង់ជីវិតដោយគ្នានមូលហេតុ។ ក្រោយអ្នកជំនាញបានធ្វើកោសល្យវិច័យទើបដឹងថាឪពុកម្ដាយទារកមានការធ្វេសប្រហែសជាខ្លាំងរបស់ពួកគេ គឺទារកស្លា.ប់ដោយសារខ្វះខ្យល់ដកដង្ហើមក្នុងរយៈពេលយូរប្រហែលជា ៣ម៉ោងមកហើយ ក៏ព្រោះតែទារកដេកផ្ងារនៅលើពូកដែលទន់ពេក រួចកល់ក្នើយកូនខ្ពស់ ដូច្នោះហើយរាល់ពេលយប់ម្ដាយគួរតែឧស្សាហ៍ភ្ញាក់មកស្ទៀបមើលកូនយ៉ាងហោចណាស់ក៏បាន ៣ទៅ ៤ដងក្នុងមួយយប់ដែរ។

1

2

ពួកគេបាននិយាយប្រាប់ពីរឿងនៅយប់ដែលកើតហេតុថា៖ ពូណាវីនបាននិយាយថា រាល់ពេលព្រឹកគាត់តែងតែងើបមកមើល និងប្រឡែងលេងជាមួយកូន ចម្លែកតែព្រឹកនេះ ពេលគាត់ងើបមកបែរជាឃើញកូនប្រុសដេកស្ដូកស្ដឹងមិនភ្ញាក់ទាល់តែសោះ គាត់ក៏យកដៃស្ទាបខ្លួនកូនឡើងត្រជាក់ស្រឹប សម្បុរដែលធ្លាប់តែសក៏ប្រែទៅជាស្លេកស្លាំងគួរឲ្យចម្លែកមែនទែន។ គាត់ស្ទើរតែបាត់បង់ស្មារតីរកធ្វើអ្វីមិនត្រូវ គាត់ក៏ហៅប្រពន្ធឲ្យមកជួយមើលគ្នា តែប្រពន្ធដាស់យ៉ាងណាក៏កូនរបស់ពួកគេមិនកម្រើកដែរ ទើបគាត់ដឹងថាកូនបានដាច់ខ្យល់ទៅហើយ៕

3

4

5

6

7

8

9

សូមទស្សនាវីដេអូខាងក្រោម