ហួសចិត្តខ្លាំងណាស់! បាត់គ្រឿងអលង្ការសឹងរាប់ភ្លេច តែរកអ្នកលួចមិនឃើញសោះ ពេលកូនស្រីឈឺត្រូវវះកាត់ ទើបដឹងថា….(មានវីដេអូ)

ឥណ្ឌា៖ ម្តាយចេះតែឆ្ងល់ ហេតុអីចេះតែបាត់គ្រឿងអលង្ការរហូតចឹង ហើយរកមិនឃើញអ្នកលួចសោះ តែនៅពេលកូនស្រីរបស់ខ្លួនធ្លាក់ខ្លួនឈឺធ្ងន់រហូតដល់ធ្វើការវះកាត់ ទើបរកវត្ថុមានតម្លៃនោះទាំងអស់នៅក្នុងពោះរបស់នាង។

រឿងហេតុនេះ បានកើតឡើងចំពោះនារីវ័យក្មេងជនជាតិឥណ្ឌាម្នាក់ ឈ្មោះ Runi Khatun អាយុ ២៦ឆ្នាំរស់នៅរដ្ឋ West Bengal ប្រទេសឥណ្ឌា។

1

2

ស្ត្រីដែលជាម្ដាយនារីខាងលើ បានឲ្យដឹងថា ដំបូងឡើយគ្រឿងអលង្ការរបស់គាត់ចេះតែបាត់ម្ដងមួយៗ ហើយក៏ព្យាយាមតាមដានរកមុខអ្នកលួច តែពុំបានរកឃើញលទ្ធផលអ្វីទាល់តែសោះ។ នៅថ្ងៃមួយស្រាប់តែកូនស្រីរបស់គាត់មានអាការៈចម្លែក មិនទទួលទានអាហារទាំងអស់ ដោយពោះរបស់នាងចាប់ផ្ដើមឈឺចុកចាប់រហូតបញ្ជូនមកកាន់មន្ទីរពេទ្យតែម្ដង។

3

4

ដោយជម្ងឺធ្ងន់ធ្ងរពេក តម្រូវឲ្យក្រុមគ្រូពេទ្យធ្វើការវះកាត់ ប៉ុន្តែនៅវះពោះរបស់នាង ក្រុមគ្រូពេទ្យទាំងនោះ មានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះនៅក្នុងក្រពះរបស់នាង ឃើញសុទ្ធតែជាគ្រឿងអលង្កការជាច្រើន។ ដែលគ្រូពេទ្យបានបង្ហាញពីគ្រឿងអលង្កការទាំងនោះ មានដូចជា ខ្សែក ៦៩ខ្សែ, ក្រវិល ៨០, កាក់ ៤៦, ក្រវិលច្រមុះ ១១, បន្តោងខ្សែក ៨, ខ្សែជើង ៥, កូនសោ ៤ និង នាឡិកា ១គ្រឿង សរុបទាំងអស់មានចំនួន ២២៤ នៃគ្រឿងអលង្ការ ព្រមទាំងលោកហៈ ដែលមានតុម្លៃសរុបជាង 66,000$ ដែលធ្វើឲ្យម្តាយនាងហួសចិត្តមិនស្មានដល់ថា គ្រឿងអលង្ការទាំងនោះ ត្រូវបានកូនស្រីរបស់ខ្លួនលេបចូលក្នុងពោះ។

5

6

តាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត ឲ្យដឹងថា អ្នកជំងឺកើតរោគម្យ៉ាង គឺចូលចិត្តបរិភោគរបស់ប្លែកៗ ដែលមិនមែនជាចំណីអាហារ ដូចជាគ្រឿងលោហៈ កែវ និងក្រដាស ជាដើម៕

7

8

សូមទស្សនាវីដេអូខាងក្រោម