ស្លុតចិត្តណាស់! ក្រពើរមិលគុណ ខំដាក់ចំណីតាំងពីតូច ពេលធំឡើងខាំហែកស៊ីម្ចាស់ខ្លួនឯង ស្លាប់យ៉ាងអាណោចអាធម (មានវីដេអូ)

បរទេស៖ ស្ត្រីម្នាក់ ត្រូវបានសត្វក្រពើដែលខ្លួនបានចិញ្ចឹមតាំងពីតូច បែរជាមកខាំត្របាក់ហែកស៊ី បណ្តាលឲ្យស្លា.ប់បាត់ប.ង់ជីវិតយ៉ាងអាណោចអាធម នៅពេលដែលកំពុងដាក់ចំណីឲ្យវាស៊ី។

1

2

ហេតុកាណ៍នេះ បានកើតឡើងក្នុងខេត្ត North Sulawesi នៅប្រទេសឥណ្ឌូនេស៊ី ដែលស្ត្រីម្នាក់ធ្វើការខាងមន្ទីរពិសោធន៍ ត្រូវបានស្លា.ប់ ក្រោមស្នាដៃក្រពើកំណាចដ៏ធំមួយក្បាល នៅពេលដែលគាត់បានដាក់ចំណីឲ្យវាស៊ី ដែលបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ដែលជនរងគ្រោះខាងលើនេះ មានឈ្មោះថា Deasy Tuwo អាយុ ៤៤ឆ្នាំ ជាអ្នកវិទ្យាសាស្រ្តម្នាក់ នៅឯមន្ទីរពិសោធន៍ CV Yosiki Laboratory។

3

4

ក្នុងករណីនេះ មានបុគ្គលិកមន្ទីរពិសោធន៍ បានប្រទះឃើញថា ក្នុងអាងចិញ្ចឹមក្រពើហាក់មិនប្រក្រតី ដោយឃើញមានបំណែកសាច់ និងរបស់របរមួយចំនួននៅក្នុងអាង ដែលត្រូវបានគេស្គាល់ថា ជារបស់អ្នកស្រី Deasy Tuwo រហូតបង្កឲ្យមានការភ្ញាក់ផ្អើល ហើយបានរាយការណ៍ដំណឹងនេះទៅដល់ប៉ូលិសជំនាញ ចុះមកធ្វើអន្តរាគមន៍តែម្តង។ អាងទឹកចិញ្ចឹមក្រពើនោះ មានកម្ពស់២,៥ម៉ែត្រ ចំណែកឯក្រពើវិញ មានប្រវែងខ្លួន៥ម៉ែត្រ ហើយវាមានឈ្មោះ Merry។

5

6

បន្ទាប់ពីកើតហេតុ ប៉ូលិសរួមនឹងក្រុមជួយសង្គ្រោះបានចុះមកភ្លាមៗ និងនាំគ្នាចាប់ក្រពើកំណាចនោះ យកទៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ក្នុងស្រុក Bitung ដើម្បីធ្វើតេស្តពិនិត្យលម្អិតបន្ថែមក្នុងក្រពះរបស់វាផងដែរ។ ចំណែកឯបំណែកសាកសពអ្នកស្រី Deasy Tuwo ដែលនៅសេសសល់ ត្រូវបានបងប្អូនសាច់ញាតិ រៀបចំធ្វើបុណ្យទៅតាមប្រពៃណី៕

7

8

សូមទស្សនាវីដេអូខាងក្រោមនេះ