អ្នកណាមិនខ្លាច! បើគ្រប់គ្នាឃើញចឹងដែរ មនុស្សមានស្លាបហោះលើចុងឈើរៀងរាល់កណ្តាលយប់ គ្មានអ្នកណាម្នាក់ហ៊ានចុះដីទេ ផ្អើលដល់ព្រះសង្ឃទៀត (មានវីដេអូ)

បរទេស៖ នៅក្នុងភូមិមួយ ដែលមានប្រជាពលរដ្ឋ និងព្រះសង្ឃ នាំគ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយឃើញរបស់ចម្លែកមួយ គឺហាក់បីដូចជាមនុស្សមានស្លាបហោះនៅលើចុងឈើជារៀងរាល់យប់។

ករណីកើតហេតុនេះ ស្ថិតនៅភូមិប្រាសាទផន តំបន់ណងប៉្លង ស្រុកឆាំនិ ខេត្តបូរីរាំម ដែលបាននាំគ្នាភ្ញាក់ផ្អើលជាខ្លាំង ពេលឃើញរបស់ចម្លែកម៉្យាងចេញនៅកណ្ដាលយប់ជ្រៅ ដោយអ្នកភូមិបានជុំគ្នា និយាយពីរឿងហេតុការណ៍ ដែលខ្លួនបានជួបប្រទះឃើញ ភាគច្រើនគឺដូចគ្នា ដោយឃើញប្រៀបដូចជាមនុស្សមានស្លាប ហោះកាត់លើចុងឈើជារៀងរាល់យប់។

សិស្សស្រីម្នាក់ អាយុ១៨ឆ្នាំ បានរៀបរាប់ហេតុការណ៍ដែលខ្លួនឃើញដែរថា ពីមុនធ្លាប់លឺអ្នកភូមិនិយាយគ្នាពីរឿននេះ តែខ្លួនជាក្មេងសម័យអ៊ីនធើណែត គឺមិនជឿទៅលើរឿងបែបនេះឡើយ ហើយក៏បាននិយាយថា ចង់ឃើញរបស់ចម្លែកនោះខ្លាំងណាស់។ លុះដល់យប់ជ្រៅ នាងបានទៅងូតទឹកនៅក្នុងបន្ទប់ទឹករបស់ខ្លួនក្នុងផ្ទះ ដែលមានប្រហោងតូចមួយជាប់នឹងដំបូល ស្រាប់តែឃើញរបស់ចម្លែកអ្វីម៉្យាង មានខ្លួនធំដូច មនុស្ស ហើយបើកស្លាបហោះសំដៅមកខ្លួន ឃើញដូចនេះនាងក៏រត់ចេញពីបន្ទប់ទឹក ដោយភ័យខ្លាចតតក់ស្រុត ទៅគេងក្នុងបន្ទប់ជាមួយម្ដាយ ទោះបីខ្លួន មើលមិនសូវច្បាស់ ព្រោះយប់ងងឹតខ្លាំងពេក តែនាងជឿជាក់នឹងភ្នែកថា មើលមិនច្រឡំទេ។

ក្រោយមក ម្ដាយរបស់នាង លើកឡើងថា នៅយប់នោះកូនរបស់ខ្លួនបានរត់មកយ៉ាងតក់ស្លុតញ័រខ្លួន បែកញើសសស្រាក់ ហើយគាត់បាន សួរទៅកាន់កូន តែកូនមិនឆ្លើយតបអ្វីឡើយ។ លុះព្រឹកឡើង កូនបានប្រាប់ថា ឃើញហេតុការយ៉ាងចម្លែក ហើយចំណែករូបគាត់ ក៏មិនសូវជឿអ្វីប៉ុន្មានដែរ តែដល់ពេលឃើញអាការៈកូននៅយប់នោះ មានអរម្មណ៍ភ័យស្លន់ស្លោជំនួសកូន។

ក្រោយពីបានស្តាប់ហេតុការណ៍ដែលកូនខ្លួនប្រាប់ និងភាពភ័យស្លន់ស្លោរបស់កូន ម្តាយរបស់នាង ក៏បានសំណូមពរដល់អ្នកដែលមានជំនាញខាងផ្នែកនេះ ចេញមកពន្យល់ដល់អ្នកភូមិ ព្រោះគ្រប់ៗគ្នាភ័យខ្លាចមានរឿងមិនល្អ។ ទីបំផុតមានការពិសោធន៍នៅបរិវេណផ្ទះអ្នកភូមិ ហើយព្រះសង្ឃមហាផ្រៃវ័ន បានផ្ដាំផ្ញើដល់អ្នកភូមិសូមតាំងសតិឲ្យល្អ កុំភ័យខ្លាចខ្លាំងពេក ហើយបើឃើញវានៅកន្លែងណា សូមចាប់វាមកចង ដើមឈើទុកឲ្យអាត្មាមើលផង៕

1

2

3

4

5

6

7

8

9

10