ដូចខ្វះសត្វចិញ្ចឹមណាស់! បុរសម្នាក់ចិញ្ចឹមសត្វក្អែបបានធំសម្បើយណាស់ វែងជិតកន្លះម៉ែត្រ តែបើខាំហើយគឺ…(មានវីដេអូ)

បរទេស៖ បុរសម្នាក់ ពិតជាចម្លែកណាស់ដែលចិញ្ចឹមសត្វក្អែបយក្សបានយ៉ាងធំ និងប្រវែងរបស់វាជិតកន្លះម៉ែត្រឯណ្ណោះ ព្រមទាំងបានបញ្ចេញនូវវីដេអូបង្ហាញពីសកម្មភាពការចិញ្ចឹមសត្វសំណព្វរបស់គាត់ ដែលមានពណ៌ត្នោតចាស់ដ៏រលើបរលោងមើលទៅស្រស់ តែគួរឲ្យព្រឺព្រួចណាស់ និងគួរឲ្យញញើត តែបុរសជាម្ចាស់ថា ពិតជាគួរឲ្យស្រឡាញ់ទៅវិញ។

1

2

លោក Neil Cheng Le អាយុ ២៦ឆ្នាំ ជានិស្សិតជីវវិទ្យាតៃវ៉ាន់ បានទិញយកក្អែបយក្សញីមួយ ដែលគាត់ដាក់ឈ្មោះឲ្យ Peruvian មានទំហំ១៧អ៊ីញ ប្រមាណជិតកន្លះម៉ែត្រ កាលពីឆ្នាំ ២០១៤។ ដែលកាលនោះក្អែបញីមួយនេះ វានៅមានទំហំខ្លួនតូចនៅឡើយ តែក្រោយពីចិញ្ចឹមបីបាច់ថែរក្សាយ៉ាងយកចិត្តទុកដាក់រួចមក វាបានធំលូតលាស់ពេញលេញ ធំគួរឲ្យខ្នាញ់ដូចសព្វថ្ងៃ។

3

4

ទោះយ៉ាងណាក្តី រូបលោក មិនបានយកសត្វសំណព្វចិត្តរបស់លោក ឲ្យអ្នកណាលេងជាមួយវាទេ សូម្បីតែឳពុកម្តាយ និងបងប្អូនគាត់ក៏ដោយ ព្រោះវាពិតជាកាចណាស់។ ដោយបានព្រមានថា មានតែអ្នកជំនាញទេដែលអាចចាប់កាន់វាបាន ដើម្បីការពារការគ្រោះថ្នាក់នេះ។

5

6

លោកក៏បានឲ្យដឹងថា «ពិតជាមានហានិភ័យ ប្រសិនបើនរណាម្នាក់ទៅប៉ះពាល់វា លើកលែងតែគាត់ម្នាក់ប៉ុណ្ណោះទើបវាស្គាល់។ លោកបានបញ្ជាក់បន្ថែមថា បើវាទិចហើយ ពិតជាឈឺចាប់ខ្លាំងណាស់ ប៉ុន្តែខ្ញុំមិនដែលមានអារម្មណ៍ថា គ្មានសុវត្ថិភាពទេ។ សម្រាប់ខ្ញុំមិនមានបញ្ហាទេ ដែលអនុញ្ញាតឱ្យនាងក្អែបលូនលេងពេញខ្លួនខ្ញុំ ហើយយកដៃទៅប៉ះពាល់ខ្លួននាងបាន៕

7

ប្រភពៈ DAILY MAIL