ឃើញរូបហើយព្រឺព្រួច! វីឡាដែលមានផ្នូរខ្មោចនៅចំកណ្តាលផ្ទះ តាមពិតមកដើមហេតុចឹងសោះ…

បរទេស៖ ដូចបងប្អូនបានឃើញក្នុងរូបនេះ វីឡាមានផ្នូរខ្មោចនៅចំពាក់កណ្តាលបន្ទប់ទទួលភ្ញៀវ តែបើដឹងការពិតវិញទើបរន្ធត់ និងក្តុលក្តួលយ៉ាងណា គ្រាន់តែចង់នៅជុំគ្រួសារ ដោយហេតុការណ៍នេះបានកើតឡើងនៅឯផ្ទះវីឡាដ៏ល្បីមួយឈ្មោះ «Tomb Villa ឬវីឡាផ្នូរខ្មោច» ស្ថិតនៅក្នុងខេត្ត Bến Tre ប្រទេសវៀតណាម។

Cambodia Inside Thumnail 2021 06 04

រឿងហេតុទាំងអស់នេះចាប់ផ្តើមកាលពីខែមករា ឆ្នាំ១៩៦០ នៅពេលស្រ្តីម្នាក់ឈ្មោះ Dang Thi Nhan បានបង្កើតកូនស្រីម្នាក់ឈ្មោះ Tran Thi Kim Lien។ នាង Lien ធំឡើងនៅក្នុងគ្រួសារកី្រក្រ ប៉ុន្តែនៅពេលអាយុ ១៨ឆ្នាំ នាងក៏បានស្រលាញ់បុរសម្នាក់ដែលជាម្ចាស់ទូកនេសាទ ហើយបីឆ្នាំក្រោយមក ពួកគេក៏បានទៅរស់នៅឯសហរដ្ឋអាមេរិក។ នាងបានប្រកបមុខរបរជាអ្នកធ្វើក្រចក ហើយបន្ទាប់មកទៀត នាងក៏ចាប់ផ្តើមបើកហាងរកស៊ីផ្នែករចនាវិញម្តង ដែលជីវភាពរស់នៅរបស់នាងពិតជាល្អប្រសើរជាងមុន និងបានផ្ញើប្រាក់ឱ្យអ្នកផ្ទះរបស់នាងនៅឯប្រទេសវៀតណាមទៀតផង។

1

នៅដើមឆ្នាំ២០០០ ក្នុងអំឡុងពេលនាង Lien មកលេងស្រុកកំណើតក្នុងប្រទេសវៀតណាម នាងក៏បានប្រាប់ម្តាយ និងបងប្រុស ៣នាក់ ថា នាងគ្រោងនឹងត្រលប់មករស់នៅក្នុងប្រទេសវៀតណាមវិញក្នុងពេលបន្តិចទៀត។ ដោយនាងក៏បានឱ្យប្រាក់ពួកគេ ដើម្បីសាងសង់ផ្ទះវីឡា ជំនួសផ្ទះចាស់ដែលពួកគេកំពុងរស់នៅសព្វថ្ងៃ។ ប៉ុន្តែក្នុងឆ្នាំ២០០៦ នៅពេលផ្ទះវីឡាសាងសង់រួច នាង Lien ក៏បានត្រលប់មករស់នៅជួបជុំគ្រួសារវិញ ប៉ុន្តែនាងរស់នៅបានតែជាង៣ខែប៉ុណ្ណោះ ក៏បានធ្លាក់ខ្លួនឈឺជំងឺមហារីក។ ដូច្នេះនាងក៏បានត្រលប់ទៅសហរដ្ឋអាមេរិកវិញដើម្បីព្យាបាលជំងឺ។

2

ខណៈនាងបានដឹងថាស្ថានភាពជំងឺរបស់នាងពិតជាមិនអាចជាសះស្បាយនោះទេ ដូច្នេះនាងក៏បានស្នើសុំម្តាយនាង ឱ្យបំពេញបំណងប្រាថ្នាចុងក្រោយ ដោយនៅពេលនាងស្លាប់ សូមកប់នាងនៅក្នុងផ្ទះនេះទៅចុះ ដើម្បីឱ្យនាងអាចរស់នៅបានជួបជុំគ្រួសារ៕

3