តារាម៉ូដែល ម្នាក់ និងនារីរូបស្រស់ ២នាក់ទៀត ជិះសុទ្ធឡានទំនើប លុយចាយពេញៗដៃ ពេលចាប់ខ្លួនម៉ែយ៉ែមប្រុស តាមពិតលក់កេរម៉ែចែកឲ្យសោះ

បរទេស៖ ថ្មីៗនេះ យោងតាមគេហទំព័រ VN TODAY បានផ្សព្វផ្សាយឲ្យដឹងថា ប៉ូលិសនគរបាលព្រហ្មទណ្ឌរបស់ក្រសួងសន្តិសុខសាធារណៈវៀតណាម បានឃាត់ខ្លួនស្រីវ័យក្មេងរូបស្រស់ចំនួន ៣នាក់ ក្នុងនោះមានតារាម៉ូដែលម្នាក់ នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ មួយកន្លែងស្ថិតទីក្រុងហូជីមិញ ដែលពាក់ព័ន្ធនឹងបទជួយដូរផ្លូវភេទ ដែលជាកេរម៉ែចែកឲ្យ ហើយយកឈ្មោះតារាល្បីៗមកបោកប្រាស់ភ្ញៀវ ដើម្បីទទួលបានតម្លៃខ្លួនខ្ពស់។

1

ប្រភពដដែលខាងលើ បានបន្ថែមថា ជនសង្ស័យឈ្មោះ Luc Trieu Vy អាយុ ២៧ឆ្នាំ ជាតារាម៉ូដែលប្រុស និងជាឈ្មួញជួញដូរ មានទីលំនៅទីក្រុងដាណាង ដែលតែងតែចេញចូលក្រៅប្រទេស ស្គាល់អ្នកជំនួញធំៗ បានប្រើល្បិចដោយទាក់ទងនារីស្អាតៗ មានមុខមាត់ស្រដៀងតារាសម្ដែង តារាម៉ូដែល ក្នុងប្រទេសវៀតណាម ដើម្បីងាយស្រួលក្លែងអត្តសញ្ញាប័ណ្ណ យកឈ្មោះតារាទាំងនោះ មកបង្ហាញភ្ញៀវណាដែលហ៊ានចំណាយលុយច្រើន។

2

លោក Trieu Vy បាននាំនារី ៣នាក់ ទៅកាន់សណ្ឋាគារផ្កាយ៥ខាងលើ ដើម្បីណែនាំភ្ញៀវអ្នកជំនួញម្នាក់ ដោយនិយាយថា ពួកនាង២នាក់ សុទ្ធតែជាបវរកញ្ញាវៀតណាម ដែលជាប់ជាបេក្ខភាពបវរកញ្ញាពិភពលោក ចំណែកម្នាក់ទៀតជាតារាសម្ដែង និងបានបង្ហាញអត្តសញ្ញាប័ណ្ណ(ក្លែងក្លាយ)របស់ពួកនាងទៅកាន់ភ្ញៀវផងដែរ។ ក្នុងចំណោមនារីទាំង៣នាក់នោះ មានម្នាក់ជាតារាសម្ដែងពិតមែន តែ២នាក់ទៀត មិនមែនជាបេក្ខនារីវរកញ្ញាពិភពលោកឡើយ។

3

រឿងរ៉ាវខាងលើនេះ ធ្វើឲ្យអ្នកលេងសង្គមហ្វេសប៊ុកជាច្រើននាក់នៅក្នុងប្រទេសវៀតណាម បានសង្ស័យថា នារីម្នាក់នៅក្នុងចំណោម៣នាក់នោះ ពិតជាបវរកញ្ញាវៀតណាម ឈ្មោះ Jolie Nguyen អាយុ ២៣ឆ្នាំ ដែលជាប់ជាបេក្ខភាពបវរកញ្ញាពិភពលោកនៅប្រទេសអូស្ត្រាលីកាលពីឆ្នាំ ២០១៥ ប្រាកដមែន។ ដោយសារតែគេឃើញរូបនាង បានប្រើប្រាស់របស់របរម៉ាកល្បីៗ រថយន្តទំនើប មានអាផាតមិនប្រណីតនៅទីក្រុងហូជីមិញ និងជាប់ក្នុងបញ្ជីជាក្មេងស្រីអ្នកមានជនជាតិវៀតណាមទាំង ៥ នៅប្រទេសអូស្ត្រាលីទៀតផង។ ដោយហេតុ ឪពុកម្ដាយរបស់ នាង Nguyen ធ្វើអន្តោប្រវេសន៍ទៅរស់នៅប្រទេសអូស្រ្តាលីកាលពីនាងអាយុ ៧ឆ្នាំ ហើយទើបតែថ្មីៗនេះ នាងបានត្រឡប់មករស់នៅប្រទេសវៀតណាមវិញ ដើម្បីចាប់ផ្ដើមជីវិតសិល្បៈជាផ្លូវការ ។

4

ក្រោយពីផ្ទុះរឿងនេះ នាង Jolie Nguyen បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់នាងថា អរគុណមហាជនដែលចាប់អារម្មណ៍នាង ហើយនាងក៏បានបញ្ជាក់នៅក្នុង Story ថា ថ្ងៃដែរប៉ូលីសចាប់ខ្លួនមនុស្សស្រីទាំង៣នាក់ខាងលើ គឺនាងកំពុងតែរវល់ហាត់រាំជាមួយគ្រូរបស់នាង។ នាងបន្ថែមថា នាងមានទ្រព្យសម្បត្តិជាកម្មសិទ្ធផ្ទាល់ខ្លួនតាំងតែពីនាងនៅអាយុ ១៥ឆ្នាំមកម្ល៉េះ ហើយក្នុងមួយខែ នាងចំណាយយ៉ាងហោចណាស់ ក៏ជាងកន្លះលានដុល្លារដែរ ដូច្នេះគ្មានហេតុផលណាដែលនាងត្រូវចាំបាច់មានប្រុសអ្នកមានមកចិញ្ចឹមឡើយ៕

5

6

7