ឡានពេទ្យច្រើនណាស់ ពីម្សិលមិញ ថ្ងៃនេះរកឃើញអ្នកឆ្លងច្រើនបំផុត ជិត៩០០នាក់

ភ្នំពេញ ៖ យោងតាម សេចក្តីប្រកាសរបស់ក្រសួងនាថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២១ បានបង្ហាញតួលេខអ្នកឆ្លងកូវីដ១៩ សរុប ចំនួន ៨៨៦ នាក់ ដែលជាទិន្នន័យរកឃើញក្នុងថ្ងៃទី ០៣ មិថុនា ឆ្នាំ២០២១។

Cambodia Inside Thumnail 2021 06 04

ក្នុងនោះដែរ តួលេខដែលបង្ហាញដោយក្រសួងសុខាភិបាល ចំនួនអ្នកជាសះស្បើយមានចំនួនដល់ទៅ ៧៨១ នាក់។

04

គួរបញ្ជាក់ថា គ្រាន់តែចូលថ្ងៃដំបូង នៃដើមខែមិថុនា ២០២១ នេះ ចំនួន អ្នកឆ្លងស្ថិតនៅកម្រិត ៦០០ទៅ ៧០០ នាក់ ដែលក្នុងនោះចំនួនអ្នកឆ្លងនៅភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តមួយចំនួន បានរកឃើញចំនួនអ្នកឆ្លងមានការកើនឡើងយ៉ាងច្រើន។ ម្សិលមិញនេះដែរ សម្លេងឡានពេទ្យ ទ្រហឹង ពេញទាំងក្រុង ទៅយកដឹកជំងឺពីផ្ទះមកមន្ទីរពេទ្យ ខណៈចំនួនអ្នកឆ្លងកើនឡើងយ៉ាងច្រើន។ ក្នុងនោះដែរ រដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលបានពួតគ្នា មិនញញើតដៃប្រឆាំងតបតរជាមួយជំងឺដ៏កាចសាហាវមួយនេះ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមក្នុងការពារ និងអនុវត្តឲ្យបាននូវវិធានការការពារសុខភាព ៣ការពារ និង ៣កុំ ៕