ដំំណឹងល្អ! ចេញតម្រុយតួលេខអ្នកឆ្លងថ្មី នៅភ្នំពេញថ្ងៃនេះ ថយចុះច្រើនវិញហើយ

ភ្នំពេញ ៖ យោងតាមហ្វេសប៊ុកផេក អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២១ នេះ ចំនួនអ្នកវិជ្ជមានវីរុសកូវីដ នៅក្នុងរាជធានីភ្នំពេញ មានការថយចុះវិញហើយ ។ នេះជាដំណឹងល្អមួយសម្រាប់ប្រជាពលរដ្ឋថ្វីដ្បិតមិនដឹងថា តើតួលេខអ្នកឆ្លងថ្មីនោះថយចុះកម្រិតណាក៏ដោយ ។

Cambodia Inside Thumnail 2021 06 03

យ៉ាងណាក្ដីតួលេខថ្មីទូទាំងប្រទេសក្រសួងសុខាភិបាលនឹងប្រកាសជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាប នាពេលបន្តិចទៀតនេះ ។ សូមរម្លឹកថា កាលពីថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២១ នេះ កម្ពុជាបានរកឃើញករណីថ្មី រហូតដល់ ៧៥០នាក់ឯណោះ ដែលជាចំនួនវិជ្ជមានហក់ឡើងខ្ពស់ឡើងវិញគួរឱ្យព្រួយបារម្ភ ជាពិសេសនៅតាមបណ្ដាខេត្តករណីវិជ្ជមានកាន់តែរាលដាលខ្លាំងឡើង ៕ ប៉ុន្តែគួរកុំភ្លេចខ្លួនឲ្យសោះ។ សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមក្នុងការពារ និងអនុវត្តឲ្យបាននូវវិធានការការពារសុខភាព ៣ការពារ និង ៣កុំ ៕

2021 06 03_14 05 36