ខេត្ត ៤ មានអ្នកឆ្លងច្រើនជាង ១០០នាក់ គិតត្រឹម ២៤ម៉ោងចុងក្រោយ

ភ្នំពេញ ៖  យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់អនុកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២១ បានប្រកាសឲ្យដឹងថា មានការផ្ទុះឆ្លងខ្លាំងនៅខេត្តចំនួន ៤។ ដែលខេត្តទាំងនោះមាន ខេត្តព្រះសីហនុ, ខេត្តកំពង់ស្ពឺ, ខេត្តបន្ទាយមានជ័យ និងខេត្តកណ្តាល ដែលបានរកឃើញអ្នកឆ្លងច្រើនជាង ១០០នាក់ ត្រឹមរយៈពេល ២៤ ម៉ោង។ ប៉ុន្តែគួរកុំភ្លេចខ្លួនឲ្យសោះ។ សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមក្នុងការពារ និងអនុវត្តឲ្យបាននូវវិធានការការពារសុខភាព ៣ការពារ និង ៣កុំ ៕

01