នៅឆ្លងច្រើនដដែល! ថ្ងៃទី០៣នេះ តួលេខជាង៧០០នាក់ សម្រាប់អ្នកឆ្លងថ្មី និងមានអ្នកស្លា.ប់ ០៦នាក់

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងថ្មី ចំនួន ៧២៩នាក់ បន្ថែមទៀត ក្នុងនោះ ឆ្លងពីក្រៅប្រទេស ចំនួន ២៩នាក់ ខណៈអ្នកជំងឺចំនួន ៧២១នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ និងអ្នកស្លា.ប់ ចំនួន ០៦នាក់។

រហូតមកដល់ពេលនេះ នៅប្រទេសកម្ពុជាយើងមានអ្នកឆ្លងសរុប ចំនួន ៣២,១៨៩ នាក់, អ្នកជាសះស្បើយ ចំនួន ២៤,៧៦៣ នាក់ និងអ្នកស្លាប់ ចំនួន ២៣៦នាក់។

Photo_2021 06 03_11 44 48

សូមបញ្ជាក់ដែរថា គ្រាន់តែចូលថ្ងៃដំបូងនៃដើមខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងស្ថិតនៅកម្រិត ៦០០ទៅ ៧០០នាក់ ដែលក្នុងនោះចំនួនអ្នកឆ្លងនៅភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តមួយចំនួន មានការឆ្លងកើនឡើងយ៉ាងច្រើន។ យ៉ាងណាមិញ តួលេខឆ្លងហាក់មានការថយចុះនៅរាជធានីភ្នំពេញ ដែលនេះជាសញ្ញាណមួយដ៏ល្អ ប៉ុន្តែគួរកុំភ្លេចខ្លួនឲ្យសោះ។ សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមក្នុងការពារ និងអនុវត្តឲ្យបាននូវវិធានការការពារសុខភាព ៣ការពារ និង ៣កុំ ៕