ខេត្តទាំង ៨ ដែលមានចំនួនអ្នកឆ្លងច្រើនជាងគេបំផុត

ភ្នំពេញ ៖ នាថ្ងៃទី ០២ មិថុនា ឆ្នាំ២០២១ មិ្សលមិញ ក្រសួងសុខាភិបាលបានប្រកាសករណីឆ្លងសរុបនៅទូទាំងកម្ពុជា ចំនួន ៧៥០ នាក់ ជាទិន្នន័យថ្ងៃទី ០១ មិថុនា ឆ្នាំ ២០២១។ យ៉ាងណាមិញ ក្នុងថ្ងៃទី ០២ មិថុនា នេះដែរ ក៏បានរកឃើញខេត្តចំនួន ៨ ដែលមានការផ្ទុះឆ្លងជាបន្តរាល់ថ្ងៃ សរុបជាង ២០០ នាក់។ ខេត្តទាំងនោះ មានដូចជា ៖

Cambodia Inside Thumnail 2021 06 03

១. ខេត្តកំពត រកឃើញអ្នកឆ្លង ៦០ នាក់

២. ខេត្តតាកែវ រកឃើញអ្នកឆ្លង ៤៧ នាក់

៣. ខេត្តប៉ៃលិន រកឃើញអ្នកឆ្លង ៤២ នាក់

៤. ខេត្តកំពង់ចាម រកឃើញអ្នកឆ្លង ៣៣ នាក់

៥.ខេត្តបន្ទាយមានជ័យ រកឃើញអ្នកឆ្លង ២៥ នាក់

៦. ខេត្តព្រៃវែង រកឃើញអ្នកឆ្លង ១៦ នាក់

៧. ខេត្តកែប រកឃើញអ្នកឆ្លង ០៧ នាក់

៨. ខេត្តក្រចេះ រកឃើញអ្នកឆ្លង ០៥ នាក់

ទោះយ៉ាងនេះក្ដី នៅប៉ុន្មានថ្ងៃចុងក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញ មិនបានបង្ហាញចំនួន និងបញ្ជីឈ្មោះអ្នកឆ្លងឡើយ ដែលធ្វើឱ្យប្រជាពលរដ្ឋមានការងឿងឆ្ងល់ ស្របពេលស្ថានភាពនៃឆ្លងមេរោគនេះ មានសន្ទុះកើនឡើងវិញ និងនៅទូទាំងប្រទេស។

ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ ចូលរួមប្រុងប្រយ័ត្នទប់ស្កាត់ការពាររៀងៗខ្លួន ដើម្បីសុវត្ថិភាពបុគ្គលផ្ទាល់ខ្លួន និងក្រុមគ្រួសារ ព្រមទាំងសង្គមជាតិទាំងមូល៕