មានចូលZENDOអត់! រកឃើញអ្នកជំងឺកូវីដម្នាក់ ជាបុគ្គលិកនៅហាងលក់សម្លៀកបំពាក់ ZENDO និងបានប៉ះពាល់អ្នកធ្វើការជាមួយគ្នាជាច្រើននាក់ នៅថ្ងៃទី…

(ភ្នំពេញ)៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ពីករណីអ្នកជំងឺកូវីដ ជាអ្នកធ្វើការ នៅហាងលក់សម្លៀកបំពាក់ ZENDO សាខាទល់មុខផ្សាទំនើប City Mall ដែលមានទីតាំងស្ថិតនៅផ្លូវលេខ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

អនុគណៈកម្មការខាងលើ បានអំពាវនាវសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកនៅទីតាំងខាងលើ គិតចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។

សូមបញ្ជាក់៖ អ្នកជំងឺបានប៉ះពាល់ជាមួយបុគ្គលិកផ្សេងទៀតជាច្រើននាក់ ហើយអ្នកប៉ះពាល់ទាំងនោះ បានទៅយកសំណាករួចរាល់ហើយ។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

Image_2021 06 02_17 07 59