តួលេខឆ្លងថ្មីនៅ ៣ថ្ងៃចុងក្រោយនេះគួរឱ្យព្រួយ! ក្រសួងសុខាភិបាល បាន ប្រកាសរកឃើញ អ្នកវិជ្ជមាន ខ្ទង់ជាង ៦០០នាក់ទៀតហើយ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ កាន់តែច្រើនឡើង ដែលគិតត្រឹមរយៈពេល ៣ ថ្ងៃចុងក្រោយនេះ ចំនួនអ្នកឆ្លងបានកើនឡើងដល់ទៅ ជាង ២ពាន់នាក់។ នេះបើគិតត្រឹមចំនួនដែលប្រកាសដោយក្រសួងសុខាភិបាល រាប់ចាប់ពីថ្ងៃទី ៣០ ឧសភា ដល់ថ្ងៃទី ០១ មិថុនា ឆ្នាំ២០២១។

Cambodia Inside Thumnail 2021 06 02

គួររំលឹកផងដែរថា តាមរយៈតួលេខដែលចេញដោយក្រសួងសុខាភិបាល ចំនួនអ្នកឆ្លង ក្នងរយៈពេល ៣ ថ្ងៃជាប់គ្នាគឺ ២,០៥៦ នាក់ ដែលក្នុងនោះ ៖

១. ចំនួនអ្នកឆ្លងក្នុងថ្ងៃទី ៣០ ឧសភា ឆ្នាំ២០២១ គឺ ៦៩០ នាក់

២. ចំនួនអ្នកឆ្លងក្នុងថ្ងៃទី ៣១ ឧសភា ឆ្នាំ២០២១ គឺ ៦១៦ នាក់

៣. ចំនួនអ្នកឆ្លងក្នុងថ្ងៃទី ០១ មិថុនា ឆ្នាំ២០២១ គឺ ៧៥០ នាក់