ស្ងាត់កូវីដមួយរយៈ! អាជ្ញាធរខេត្តក្រចេះ រកឃើញមនុស្សចំនួន ០៥នាក់ ឆ្លងជំងឺនេះជាថ្មី

(ក្រចេះ)៖ តាមសេចក្តីជូនដំណឹងរបស់ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ស្តីពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ០៥នាក់ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១។

Cambodia Inside Thumnail 2021 06 02

រដ្ឋបាលខេត្តក្រចេះ បានជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ ជ្រាបថាៈ យោងតាមលទ្ធផលវិភាគសំណាកតេស្តរហ័សរបស់ក្រុមគ្រូពេទ្យជំនាញមន្ទីរសុខាភិបាលខេត្ត បានរកឃើញអ្នកឆ្លងជំងឺនេះ ចំនួន ០៥នាក់ថ្មីបន្ថែមទៀត ដែលមានឈ្មោះដូចខាងក្រោម៖

១- ឈ្មោះ ឡុង ឈាវហួ ភេទស្រី អាយុ ២៤ឆ្នាំ

២- ឈ្មោះ លី សុថា ភេទប្រុស អាយុ ៣៣ឆ្នាំ

៣-ឈ្មោះ លី ហួ ភេទប្រុស អាយុ ១៨ឆ្នាំ

៤-ឈ្មោះ លី គុណ្ណា ភេទស្រី អាយុ ១៧ឆ្នាំ

៥- ឈ្មោះ នុត ស្រីឡៃ ភេទស្រី អាយុ ១៩ឆ្នាំ

អ្នកទាំង៥នាក់ខាងលើ មានទីលំនៅភូមិជើងពាធ ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ។

អ្នកវិជ្ជមានជំងឺទាំង ០៥នាក់ បានធ្វើដំណើរមកពីខេត្តកំពង់ធំ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ តាមរថយន្តផ្ទាល់ខ្លួនមកកាន់លំនៅដ្ឋាននៅភូមិជើងពាធ ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ ហើយនៅថ្ងៃទី០១-០២ ខែមិថុនា ឆ្នាំ២០២១ មានអាការៈក្តៅខ្លួន ក្អក និងពិបាកដកដង្ហើម ក៏បានមកជួបក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកសំបូរធ្វើតេស្តរហ័ស ជាលទ្ធផល គឺមានវិជ្ជមាន ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ៕

1