យកសំណាកច្រើនណាស់! មនុស្សជាង ៣០០០នាក់ ត្រូវបានយកសំណាក លទ្ធផលអ្នកឆ្លងជំងឺចំនួន ៣៣នាក់ នៅស្រុកចំនួន ៤ ក្នុងខេត្តកំពង់ចាម

(កំពង់ចាម)៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣៣នាក់ ក្នុងនោះ ស្រុកកំពង់សៀម ០៤នាក់, ស្រុកព្រៃឈរ ០១, ស្រុកបាធាយ ០៩នាក់, ស្រុកជើងព្រៃ ១៩នាក់ និងករណីជាសះស្បើយ ៣៧នាក់។

Cambodia Inside Thumnail 2021 06 02

នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត យកសំណាកលើកម្មករ-កម្មការិនី និងអ្នកសង្ស័យ ចំនួន៣,៣២៣នាក់ ទទួលបានលទ្ធផលតេស្តរហ័ស មានវិជ្ជមានចំនួន ៣៣នាក់។ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បញ្ជូនអ្នកជំងឺទាំង ៣៣នាក់ មកសម្រាកព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល និងអ្នកជំងឺខាងលើបន្ថែមទៀត។

អ្នកទាំង ៣៣នាក់ ដែលរដ្ឋបាលខេត្តកំពង់ចាម រកឃើញវិជ្ជមានចំនួន ៣៣នាក់នោះ មានឈ្មោះដូចខាងក្រោមនេះ៖

1

2