អាសូរណាស់! ផ្ទុះពោងកម្សាន្ត បណ្តាលឲ្យក្មេងៗជាច្រើននាក់ហោះប៉ើងទៅលើជិត ១០ម៉ែត្រ ធ្លាក់មក… (មានវីដេអូ)

រុស្ស៊ី៖ ពោងកម្សាន្តសម្រាប់ក្មេងៗលោតលេងមួយកន្លែង បានផ្ទុះឡើង និងហោះទៅលើកម្ពស់ ២៥ហ្វីត (ជាង ៧ម៉ែត្រ) ដោយទាំងក្មេងតូចៗជាច្រើននាក់ ទៅជាមួយផងដែរ។ នេះបើយោងតាមការផ្សាយព័ត៌មាន Daily Mail កាលពីថ្មីៗនេះ។

1

តាមប្រភពដដែល បានឱ្យដឹងថា ក្មេងស្រីតូច ២នាក់ រងរបួសធ្ងន់ធ្ងរ ដែលអាចមានគ្រោះថ្នាក់ដល់ជីវិត បន្ទាប់ពីពោងរូបប្រាសាទនោះបានផ្ទុះឡើង និងហោះឡើងទៅលើកម្ពស់ ២៥ហ្វីត (ជាង ៧ម៉ែត្រ) រំលងរបងដែក និងធ្លាក់លើផ្លូវរទេះភ្លើង ហេតុការណ៍នេះ កើតឡើងនៅទីក្រុង Barnaul ប្រទេសរុស្ស៊ី។

2

នៅក្នុងវីដេអូបានបង្ហាញពីហេតុការណ៍ដ៏អាក្រក់នេះ ដោយសារពោងដ៏ធំនោះបានផ្ទុះឡើង និងនាំយកក្មេងតូចៗអាយុចន្លោះពី ៣ ទៅ ៤ឆ្នាំទៅជាមួយដែរ ខណៈក្មេង ៣នាក់ផ្សេងទៀត បានប៉ើងចេញពីពោងនោះ តែមិនមានរបួសស្នាមអ្វីធ្ងន់ធ្ងរឡើយ។

3

តែជាអកុសល សម្រាប់ក្មេងស្រី ២នាក់ ដែលបានប៉ើងរំលងរបងដែកទៅធ្លាក់លើផ្លូវរទេះភ្លើង ធ្វើឱ្យពួកគេមានរបួសធ្ងន់ធ្ងរ ដោយក្មេងស្រីម្នាក់ឈ្មោះ អាណា អាយុ ៣ឆ្នាំ រងរបួសបាក់ឆ្អឹងខ្នង និងម្នាក់ទៀតឈ្មោះ វីកា អាយុ ៤ឆ្នាំ រងរបួសលលាដ៍ក្បាល និងប៉ះពាល់ដល់បេះដូង ព្រមទាំងក្រពះរបស់នាង ក្រោយពីក្មេងស្រីនោះខ្ទាតចេញចំងាយ ១៥ហ្វីត (ជិត ៥ម៉ែត្រ) ពីពោងរូបប្រាសាទនោះ៕

4

5

6

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភពពីៈ Daily Mail