អ្នករស់នៅភូមិនេះត្រៀម! ភូមិចំនួន ៣ ក្នុងខេត្តប៉ៃលិន ត្រូវបានអាជ្ញាធរខេត្តត្រៀមបិទខ្ទប់ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី…

(ប៉ៃលិន)៖ តាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តប៉ៃលិន នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ស្តីពីការត្រៀមបិទខ្ទប់ភូមិចំនួន ០៣ភូមិ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

Cambodia Inside Thumnail 2021 06 02

រដ្ឋបាលខេត្តប៉ៃលិន បានជម្រាបជូនដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តប៉ៃលិនទាំងអស់ ឱ្យបានជ្រាបថាៈ យោងតាមលទ្ធផលធ្វើតេស្តរហ័សរបស់ក្រុមឆ្លើយ តបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានរកឃើញអ្នកវិជ្ជមានជំងឺរាត្បាតនេះ មានការកើនឡើងជារៀងរាល់ថ្ងៃនៅក្នុងភូមិសាស្ត្រភូមិផ្សារព្រំ ភូមិផ្សារព្រំជើង និងភូមិអូរឈើក្រំ តាមខ្នងផ្ទះមួយចំនួន ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ ដែលកំពុងតែកើនឡើងនៅក្នុងភូមិសាស្ត្រភូមិទាំងបីខាងលើ រដ្ឋបាលខេត្តប៉ៃលិន នឹងដាក់វិធានការបិទខ្ទប់ភូមិជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី។

ក្នុងរយៈពេលនៃការបិទខ្ទប់ភូមិជាបណ្តោះអាសន្ននេះប្រជាពលរដ្ឋទាំងអស់ក្នុងភូមិទាំង៣ខាងលើ ត្រូវផ្អាកការធ្វើដំណើរចេញ-ចូលពីលំនៅឋាន ឬចល័តពីភូមិមួយទៅភូមិមួយទៀត លើកលែងតែករណីចាំបាច់មួយចំនួនតែប៉ុណ្ណោះ និងត្រូវផ្អាកការជួបជុំ ឬការប្រមូលផ្តុំមនុស្សចាប់ពី១០នាក់ឡើងទៅ៕

191681066_146850564142635_8679162213801940132_n