អាជីវកម្មនៅក្រុងបាងកក មិនបានឱ្យបើកវិញឡើយ និងត្រូវបិទទ្វាររហូតដល់ថ្ងៃទី១៤ មិថុនា ឯណ្ណោះ

(ថៃ)៖ មជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាព Covid-19 (CCSA) កាលពីថ្ងៃច័ន្ទ បានលុបចោលបទបញ្ជាដែលអនុញ្ញាតឱ្យអាជីវកម្មមួយចំនួនបើកដំណើរការឡើងវិញ ដោយនិយាយថា គ្រប់អាជីវកម្មទាំងអស់ត្រូវតែបិទរហូតដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand។

សូមបញ្ជាក់ថា រដ្ឋបាលក្រុងបាងកក បានសម្រេចចិត្តអនុញ្ញាតឱ្យអាជីវកម្ម ៥ប្រភេទ នៅទីក្រុងបាងកកឲ្យបើកឡើងវិញ ក្រោមលក្ខខណ្ឌតឹងរឹងគិតត្រឹមថ្ងៃអង្គារនេះ គឺដើម្បីបន្ធូរបន្ថយបន្ទុកដល់ម្ចាស់អាជីវកម្មដែលរងផលប៉ះពាល់ដោយរលកទីបីនៃការផ្ទុះឡើងនៃមេរោគកូវីដ។

ប្រភេទអាជីវកម្មដែលត្រូវបានកំណត់បើកជាថ្មីនៅថ្ងៃអង្គារនេះ រួមមាន៖ សារមន្ទីរ មជ្ឈមណ្ឌលសិក្សា ឧទ្យានវិទ្យាសាស្ត្រ កន្លែងប្រវត្តិសាស្ត្រ និងវិចិត្រសាលសិល្បៈ ហាងចាក់សាក់ និងហាងធ្វើក្រចក គ្លីនិកសម្ផស្ស ហាងស្ប៉ា កន្លែងម៉ាស្សា និងកន្លែងទាក់ទងនឹងការថែទាំសុខភាព ឧទ្យានសាធារណៈ និងសួនច្បាររុក្ខសាស្ត្រ៕

1

2

3

Massage Shop Located On A Parallel Street Of Beach Road