អ្នកខេត្តកណ្តាល ជិតបានប្រើប្រាស់និមិត្តសញ្ញាឃុំ សង្កាត់ ស្រុក ក្រុង របស់ខ្លួនហើយ

ខេត្តកណ្តាល៖ អភិបាលរងខេត្តកណ្តាល លោក តាំង ម៉េងលាន បានដឹកនាំកិច្ចប្រជុំ កែសម្រួលនិមិត្តសញ្ញារបស់រដ្ឋបាល ឃុំ សង្កាត់ ស្រុក ក្រុង នៃខេត្តកណ្តាល ដោយមានការចូលរួមពី លោក លោកស្រី អភិបាលរងស្រុក នាយករដ្ឋបាលស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ ។

1

លោកអភិបាលរងខេត្ត បានឲ្យដឹងថា នេះជាការប្រជុំពិភាក្សាលើការកែសម្រួលនិមិត្តសញ្ញាសម្រាប់ក្រុង ស្រុកនីមួយៗ ដើម្បីកំណត់និមិត្តសញ្ញាសម្រាប់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តកណ្តាល ដើម្បីដាក់ជូនឯកឧត្តមអភិបាលខេត្តសម្រេច មុននឹងផ្ញើទៅក្រសួងមហាផ្ទៃ។

2

លោកក៏បានណែនាំដល់ក្រុង ស្រុក ត្រូវផ្តោតសំខាន់លើនិមិត្តសញ្ញាតំណាងឱ្យរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់របស់ខ្លួន ដោយជ្រើសរើសយកសក្តានុពល ឬប្រវត្តិទាក់ទងទៅនឹងឃុំ សង្កាត់ ស្រុក ក្រុង របស់ខ្លួន ។

លោកបានបន្ថែមថា ការបង្ហាញពីនិមិត្តសញ្ញានាពេលនេះ នូវមានចំណុចខ្វះខាតមួយចំនួនត្រូវចូលរួមធ្វើការកែលម្អ ដូច្នេះក្រុង ស្រុកនីមួយៗ ត្រូវឈ្វេងយល់អំពីសក្តានុពល សមិទ្ធផលដែលកំពុងកើតមានឡើងនៅក្នុងមូលដ្ឋាន ឬប្រវត្តិទាក់ទងក្នុងមូលដ្ឋានរបស់ខ្លួន ទើបយើងកំណត់យកនិមិត្តសញ្ញាសម្រាប់សម្គាល់ឃុំ សង្កាត់ ក្រុង ស្រុក របស់ខ្លួន ឱ្យសមស្រប និងឈានយកនិមិត្តសញ្ញារបស់ឃុំ សង្កាត់ ស្រុក ក្រុងដើម្បីប្រើប្រាស់ជាផ្លូវការនៅពេលខាងមុខ

3

4

5

6

ប្រភពៈ រដ្ឋបាលខេត្តកណ្តាល